• ប្រាសាទ​​វត្តភូ រាជធានី​បុរាណ​ខ្មែរ​សម័យ​ចេនឡា បច្ចុប្បន្ន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏ទាក់ទាញ​ របស់ឡាវ

    (ចម្ប៉ាស័ក-ឡាវ)៖ ប្រាសាទវត្តភូ ជារាជធានីបុរាណខ្មែរនាសម័យចេនឡា អំឡុងសតវត្សទី៥ បច្ចុប្បន្នបានក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយរបស់ឡាវ ស្ថិតនៅក្នុងតំបន់ប៉ាក់សេ ខេត្តចម្ប៉ាស័ក។

    ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ដោយបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។ តាមរចនាបទ ប្រាសាទកោះកេរ្តិ៍ និង ប្រាសាទបាពួន។ សំរាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។ ដែលកាលដើមឡើយដែនដីនេះ ជាដែនដីរបស់ អាណាចក្រភ្នំ ចាប់ពីស.ត.វទី១ រួចបន្តមក អាណាចក្រចេនឡា ចាប់ពីពាក់កណ្ដាល ស.ត.វទី៥មក និងកកើតជាដែនចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣។

    ប្រាសាទវត្តភូ ពីបុរាណកាលមកស្ថិតនៅ តំបន់ប៉ាក់សេ ខេត្ត​ចំប៉ាសក្តិ សម័យអង្គរ ត្រង់ចំណុច ម្លូព្រៃ មានចំងាយ ៦គីឡូម៉ែត្រពី ទន្លេមេគង្គនៃខេត្ត​ចំប៉ាសក្តិ។ បច្ចុប្បន្នស្ថិតក្នុង ខេត្តចំប៉ាសក្តិ ប្រទេសឡាវ(លាវ)។ រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រនេះមានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ពីទីរួមខេត្តចម្ប៉ាស័ក ហើយបើធ្វើ ដំណើរពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានចម្ងាយប្រមាណជិត ៧០០គីឡូម៉ែត្រ៕

    ថ្លៃសំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានទេសចរណ៍នេះ សម្រាប់ភ្ញៀវជាតិម្នាក់តម្លៃ ២ម៉ឺនគីប ស្មើនឹង ១ម៉ឺនរៀល និងអន្តរជាតិតម្លៃ ៥ម៉ឺនគីប ស្មើនឹង ២៥,០០០រៀល។

    សូមទស្សនាវីដេអូខ្លីពីក្នុងតំបន់ប្រាសាទវត្តភូ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ