• រាជរដ្ឋាភិបាល ពង្រឹងវិធានការលើកកម្ពស់ ប្រាក់រៀល ប៉ុន្តែក៏ត្រូវទាមទារ ឲ្យមានការចូលរួមពីគ្រប់ភាគី

    រាជរដ្ឋាភិបាលពង្រឹងវិធានការលើកកម្ពស់ការប្រើប្រាស់បា្រក់រៀលដើម្បីធានាអោយប្រាក់រៀលកាន់តែមានតម្លៃខ្ពស់ និងលើកកម្ពស់រូបីបណ្ណជាតិ។

    ធនាគារជាតិកម្ពុជាថានឹងជំរុញឱ្យបា្រក់រៀលស្ថិតក្នុងបរិការណ៍កម្រិតដុល្លាររូបនីយកម្មដើម្បីលើកកម្បស់ការអនុវត្តគោលនយោបាយរូបិយវត្ថុជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការរីកចម្រើននៃសេដ្ឋកិច្ច ប៉ុន្តែក៏ត្រូវទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីបន្ថែមទៀត ។

    យោងតាមសេចក្ដីថ្លែងការណ៍របស់ ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលអោយកាន់តែមានប្រសិទ្ធភាពធនាគារជាតិនៃកម្ពុជាបានចេញអនុសាសន៍មួយចំនួន ដូចជាការផ្តល់សន្ទនីយភាពជាប្រាក់រៀល ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលខ្វះប្រាក់រៀលក្នុងប្រតិបត្តិការ ការសហការជាមួយក្រសួងពាណិជ្ជកម្មជំរុញការអនុវត្តប្រកាសស្តីពី ការបិទស្លាកតម្លៃជាប្រាក់រៀល ការតម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសម្ពាធឥណទានជាប្រាក់រៀលយ៉ាងតិច ១០ភាគរយ ការអភិវឌ្ឍប្រព័ន្ធសេវាទូទាត់ រវហ័ស FAST ដែលធ្វើអោយការទូទាត់ជាប្រាក់រៀលមានចំមានចំណាយទាប។

    បន្ថែមពីនេះទៀតគឺការ អភិវឌ្ឍការទូទាត់តាមរយៈប្រព័ន្ធ QR code ឆ្លងប្រទេសសម្រាប់ទូទាត់ពាណិជ្ជកម្មទ្វេភាគីជាប្រាក់រៀលនិងប្រាក់បាតថៃ ការសហការជាមួយធនាគារកណ្តាលចិនលើការជំរុញការប្រើប្រាស់ប្រាក់រៀលនិងប្រាក់យ៉ន់សម្រាប់ពាណិជ្ជកម្មទ្វេភាគី ការអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចេញផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់រៀល។

    របាយការណ៍បានបន្តថា កម្រិតថ្លៃនិងអត្រាប្ដូរប្រាក់បន្តរក្សាបានស្ថិរភាពល្អប្រសើរ ហើយការអនុវត្តគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធវិត្ថារកម្មសមស្របបាន ចូលរួមចំណែករក្សាស្ថិរភាពថ្លៃរឹងមាំ គាំទ្រការវិនិយោគការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច។ រូបិយវត្ថុទូទៅ (M2) បានកើនឡើង ជាង២៤ភាគរយប្រហាក់ប្រហែលនឹងអត្រាកំណើននាឆ្នាំកន្លងទៅតែជាង ២៣ភាគរយឋិតក្នុងកម្រិតសមស្របនឹងការរីកចម្រើននៃសេដ្ឋកិច្ច ដោយមិនបណ្តាលឱ្យមានសម្ពាធដល់អតិផរណា ។

    សូមបញ្ជាក់ថា ទោះជារូបិយប័ណ្ណរបស់ប្រទេសមួយចំនួនក្នុងតំបន់កំពុងធ្លាក់ថ្លៃដែលបណ្តាលមកពីសម្ពាធនៃការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែអត្រាប្ដូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបន្តមានស្ថិរភាពក្នុងរង្វង់៤០៥៤រៀល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ