• ថ្ងៃទី៧ មករា ផ្លូវជុំវិញស្តាតអូឡាំពិក នឹងត្រូវបិតចាប់ពីម៉ោង៦ព្រឹក រហូតដល់កម្មវិធី​ ត្រូវបាន​បញ្ចប់

    រដ្ឋបាលរាជធានីភ្នំពេញ នឹង​ធ្វើការបញ្ចៀស​ចរាចរណ៍ ជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ព្រឹក នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ ២០១៩ ដើម្បី​ប្រារព្ធ​បុណ្យ​ខួបលើកទី​៤០ នៃទិវា​ជ័យជម្នះ​ ៧មករា រហូតដល់កម្មវិធី​នេះ ត្រូវបាន​បញ្ចប់ ទើបបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី០៤ ខែ​មករា ឆ្នាំ​២០១៩​នេះ។

    រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ យោគយល់អធ្យាស្រ័យ​ និងចូលរួម​អនុវត្ត​តាមការជូនដំណឹងខាងលើ ដើម្បីធានាសន្តិសុខ និង​សុវត្ថិភាព ពិសេស​បញ្ចៀស​បាននូវ​ការកកស្ទះ​ចរាចរណ៍។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ