• ជប៉ុន នឹងយក​ពន្ធ​ចាក​ចេញ​ពី​ប្រទេស​គ្រប់​អ្នក​ដំណើរ​ទាំង​អស់​ មិន​ថា​ជាតិ​សាសន៍​ណា​នោះ​ទេ

    ចាប់​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ទៅ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នឹង​ចាប់​ផ្ដើម​ប្រមូល​ពន្ធ​ចាក​ចេញ​ពី​ប្រទេស​ពី​អ្នក​ដំណើរ​ទាំង​អស់​មិន​ថា​ជាតិ​សាសន៍​ណា​នោះ​ទេ។

    ស្ថិត​ក្រោម​ច្បាប់​ដែល​បាន​អនុម័ត​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន ទឹក​ប្រាក់​ចំនួន ១ ០០០យ៉េន (៩,២៤​ដុល្លារ) នឹង​ត្រូវ​ប្រមូល​ពី​អ្នក​ដំណើរ​ម្នាក់​ៗ​ដែល​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន​បន្ថែម​ពី​លើ​តម្លៃ​សំបុត្រ​យន្ដហោះ, កប៉ាល់ និង​ថ្លៃ​ធ្វើ​ដំណើរ​ផ្សេងៗ។ យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា រដ្ឋាភិបាលមានផែនការប្រើប្រាស់ប្រាក់ចំណូលពីពន្ធចាកចេញនេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើង​ដែល​ចូល​មក​ក្នុង​ប្រទេស, អភិវឌ្ឍន៍មូលដ្ឋានទេសចរណ៍ និង​កែ​លម្អ​នីតិវិធី​អន្តោប្រវេសន៍​។

    ជាមួយ​គ្នា​ដែរ ប្រាក់ចំណូលពីពន្ធនេះ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៦ ពាន់លានយ៉េននាខែមីនាឆ្នាំ ២០១៩ និង ៥០ ពាន់លានយ៉េន​នៅ​ចុង​ឆ្នាំ ២០១៩ ខណៈ​ដែល​រដ្ឋាភិបាលជប៉ុន​កំណត់​គោល​ដៅ​បង្កើន​ភ្ញៀវ​ទេសចរ​រហូត​ដល់ ៤០​លាន​នាក់​ក្នុង​ឆ្នាំ ២០២០ សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង​តូក្យូ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ