• សូមកុំភ័ណ្ឌច្រឡំ! អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បញ្ជាក់ថា មានគំរោងប្តូ​ទីតាំងផ្សារ​លក់​បន្លែ តែមិន​រុះរើ​ផ្សារ​ដើម​គរ​ទេ

    ភ្នំពេញ ​៖ បន្ទាប់​ពី រាជរដ្ឋាភិបាល ចេញ ស​.​ជ​.​ណ បង្កើត​ផ្សារ​លក់​បន្លែ ផ្លែឈើ បោះ​ដុំ លើ​ផ្ទៃដី ២០​ហិច​តា បឹង​តា​មោក ធ្វើ​ឲ្យ​អាជីវករ ផ្សារ​ដើម​គរ ដែល​ជា​ទី​ផ្សារ​លក់​បន្លែ​ផ្លែឈើ ដ៏​ក្តៅគគុក ព្រួយបារម្ភ ជាមួយ​ដំណឹង​លេចលឺ ពី​មាត់​មួយ​ទៅ​មាត់​មួយ ថា​ការបង្កើត​ផ្សារ​បោះ​ដុំ​បន្លែ​ផ្លែឈើ​ថ្មី​នេះ និង​ត្រូវ​ធ្វើ​ការរុះរើ​ផ្សារ​ដើម​គរ យក​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ ។​

    អត្ថបទទាក់ទង៖ រដ្ឋាភិបាល អនុញ្ញាតឲ្យរើផ្សារបន្លែ ពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោក ដោយផ្តល់ដី២០ហិតាសាងសង់ផ្សារ

    ជុំវិញ​ការលេចឮ​ពី​ព័ត៌មាន​នេះ​ត្រូវបាន លោក នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ បដិសេធថា មិនមាន ការវិនិយោគ​ផ្សារ​ដើមគ​រឡើយ សូមឲ្យ​បងប្អូន​អាជីវករ កុំ​មាន​ការព្រួបារម្ភ ។​

    ​ថ្លែង​ក្នុង​សន្នីសិត​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន បានបញ្ជាក់​ថា “​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ ទូទៅ ក៏​ដូច​ជា​បងប្អូន​អាជីវករ នៅ​ផ្សារ​ដើម​គរ ឲ្យបាន​ជ្រាបថា រដ្ឋបាល​រាជ​ធា​នៅ​ភ្នំពេញ មិនបាន​ធ្វើ​ការវិនិយោគ ឬ​ក៏​ធ្វើ​ការរុះរើ​ផ្សារ​ដើម​គរ នោះទេ​” ។​

    ​លោក​អភិបាលរង បាន​បន្តថា “​អ្វី​ដែល​យើង​កំពុង​ធ្វើ ឬអ្វី​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្នើសុំ ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​នោះ គឺ​ទាក់ទង​ទៅ​នឹង​ការសាងសង់ នូវ​ផ្សារ​មួយ នៅ​បឹង​តា​មោក​នេះ គឺជា​ផ្សារ​លក់​បោះ​ដុំ បន្លែ​ផ្លែឈើ និង​ជា​ចំណតរថយន្ត ។ មូលហេតុ​ដែល​យើង​ត្រូវ​រៀបចំ ដោយសារ​យើង​ត្រូវមាន តម្រូវការ​ចាំបាច់ មួយចំនួន​នៅក្នុង ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ យើង​ត្រូវ​មាន​ទីតាំង​មួយ សមស្រប សម្រាប់ ការបោះ​ដុំ បន្លែ និង​ផ្លែឈើ​គ្រប់​ប្រភេទ សម្រាប់​ផ្គត់ផ្គង់ ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​រៀបចំ ធ្វើ​ជា​ចំណត់​សមស្រប​” ។​

    ​លោក នួន ផា​រ័ត្ន បានឲ្យដឹង​ទៀតថា “​កន្លងមកនេះ ដោយសារ​តែ​យើង មិនទាន់​មាន​ទីតាំង​ធ្វើ​អាជីវកម្ម បោះ​ដុំ បន្លែ និង​ផ្លែឈើ​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន បានធ្វើការ​លក់​បោះ​ដុំ បន្លែ​ផ្លែឈើ​នេះ ទៅ​តាម​ដងផ្លូវ និង​ប្រើប្រាស់​ទ្រូងផ្លូវ និង​ចញ្ចើមផ្លូវ សាធារណៈ ដែល​បង្ក​ឲ្យមាន​ការកក់ស្ទះ​ចរាចរ ក៏ដូចជា​បញ្ហា​បរិស្ថាន អនាម័យ និង​បញ្ហា​ផ្សេងៗ​ទៀត ផងដែរ​” ។​

    លោក នួន ផា​រ័ត្ន បានបញ្ជាក់​បន្តថា ការរៀបចំ​បង្កើត ផ្សារ​លក់​បន្លែ ផ្លែឈើ បោះ​ដុំ នៅលើ​ផ្ទៃដី​២០​ហិច​តា នៅ​បឹង​តា​មោក​នេះ ដើម្បី​ឲ្យ​អាជីវកដែ​ល មិន​មាន​ទីតាំង​ត្រឹមត្រូវ ប្រកប​អាជីវកម្ម​របស់​ខ្លួន ឲ្យមាន​របៀបរៀបរយ ដោយឡែក សម្រាប់​អាជីវករ លក់ដូរ នៅក្នុង​ផ្សារ អាច​ធ្វើ​ការបន្ត​អាជីវកម្ម​របស់​ខ្លួន ជាធម្មតា ដោយ​កុំ​មាន​ការព្រួយបារម្ភ ចំពោះ​មតិ​លើកឡើង​ណាមួយ ដែល​ផ្ទុយ​ពី គម្រោង​អភិវឌ្ឍន៍​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

    ​លោក បាន​សង្គត់ធ្ងន់​ថា “​ការបង្កើត​ផ្សារ​ថ្មី​នេះ ចង់​បង្កើតឲ្យមាន​ទីតាំង ដែល​ប្រមូលផ្តុំ នៅ​បន្លែ​ផ្លែ​ឈើ​នេះ ដើម្បី​យើង​អាច​ធ្វើ​ការរៀបចំ នៅតាម​ដងផ្លូវ និង​ទ្រូងផ្លូវ​របស់​យើង​នេះ ឲ្យមាន​សណ្តាប់ធ្នាប់​រៀបរយ​ល្អ ដើម្បី​សម្រួល ចរាច​រណ៍ ក៏ដូចជា​ដើម្បី​ធានាបាន នូវ​បរិស្ថាន​ស្អាត​ផង​ដែរ​”៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ