• ហង្សក្រហម Liverpool ចាញ់លេីកដំបូងនៅរដូវកាលនេះ ក្រោមស្នាដៃ មេឃខៀវ Manchester City (មានវីដេអូ Highlight)

    (មេនឆេស្ទេី)៖ ក្រុមការពារតំណែងជេីងឯក មេឃខៀវ Manchester City បានធ្វេីអោយក្រុមកំពូលតារាង Premier League ហង្សក្រហម Liverpool ចាញ់លេីកដំបូងនៅរដូវកាលនេះ តាមរយ:យកឈ្នះ ២-១ យប់មិញនេះ។

    នេះជាការបរាជ័យលេីកទី១ នៅរដូវកាលឆ្នាំ២០១៨-២០១៩ ក្នុងចំណោម២១ប្រកួតរបស់កូនក្រុមលោក Juergen Klopp រកបាន៥៤ពិន្ទុឈរនៅកំពូលតារាង តាមពីក្រោយដោយ Man City មាន៥០ពិន្ទុ។

    កីឡាករខ្សែប្រយទ្ធជនជាតិអាហ្សង់ទីន Sergio Aguero ជាអ្នកបានគ្រាប់ទី១ អោយមេឃខៀវនៅនាទីទី៤០ មុនពេល Roberto Firmino តាមបានស្មេីវិញនៅនាទីទី៦២ និងគ្រាប់ជ័យជម្នះធ្វេីបានសម្រេចដោយ Leroy Sane នៅនាទីទី៧២ ក្នុងកីឡដ្ឋាន Etihad ខណ:ជេីងទី១ នៅទឹកដី Anfield ស្មេីគ្នា ០-០។

    សូមបញ្ជាក់ផងដែរថា Liverpool ចាញ់ហេីយក្នុងលីគអង់គ្លេស តែជេីងខ្លាំង Juventus របស់អ៊ីតាលី និង PSG របស់បារាំងមិនទាន់ចាញ់នៅឡេីយទេក្នុងរដូវកាលថ្មីនេះក្នុងរៀងៗខ្លួនរបស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ