• អស់ពីឥណ្ឌូនេស៊ី ឥឡូវហ្វីលីពីនវិញម្តង រងគ្រោះព្យុះភ្លៀងនិង​គ្រោះរអិលបាក់ដី បណ្តាលឲ្យមានអ្នកស្លាប់កើនដល់ ១២២នាក់

    (ម៉ានីល)៖ តួលេខមនុស្សស្លាប់ដោយសារព្យុះភ្លៀង​ ដែលបង្កជាគ្រោះរំអិលបាក់ដីនិង​ទឹកជំនន់ នៅប្រទេសហ្វីលីពីន បាន​កើនដល់១២២នាក់ ក្រោយមានសេចក្តីរាយការណ៍ពី ចំនួនអ្នកបាត់បង់ជីវិតរាប់សិបនាក់ថែមទៀត។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

    បើតាមអាជ្ញាធរហ្វីលីពីន តំបន់មានមនុស្សស្លាប់ច្រើនគេដល់ទៅ១០៥នាក់ គឺតំបន់ Bicol ភាគកណ្តាល​ប្រទេស​ ដែល​មូលហេតុភាគច្រើនគឺដោយសារ​គ្រោះរអិលបាក់ដីអាក្រក់ៗ ដែលបង្កឡើងដោយ​ភ្លៀងធ្លាក់ខ្លាំង។ ប្រធានាធិបតី​ហ្វីលីពីន​​ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងត្រូវចុះទស្សនកិច្ចទៅកាន់​តំបន់ Bicol នាថ្ងៃសុក្រស្អែកនេះ ដើម្បីពិនិត្យមើលដោយផ្ទាល់​នូវ​ទំហំខូចខាត និង​ដើម្បីធានាថា ចំណាត់ការនានាកំពុងប្រព្រឹត្តទៅ សម្រាប់ជួយដល់ជនរងគ្រោះទាំងឡាយ។

    គួរជម្រាបថា មនុស្សជិត៧៤,០០០គ្រួសារឬស្មើនឹងជាង៣០៨,០០០នាក់ មកពី៤៥៧តំបន់ផ្សេងៗគ្នា ក្នុង​ប្រទេស​ហ្វីលីពីន បានទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារព្យុះឈ្មោះថា Usman ដែលបានបោកបក់សង្រ្គប់លើប្រទេសដីកោះនេះនៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ