• មិនសមសោះ! ម្តាយដេកក្នុងបន្ទប់ កូនស្រីដេកខាងក្រៅ ក៏ត្រូវជាងធ្វើផ្ទះ រំលោភបានសម្រេច មួយយប់២ដង បានយ៉ាងងាយ

    ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ដឹង​រឿង។ ករណី​រំលោភ​នេះ​កើតហេតុ​កាលពី​វេលា​ម៉ោង២២និង៣០នាទី​យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

    ក្មេងស្រី​វ័យ​ជំទង់​ម្នាក់​បាន​រង​នូវ​ការចាប់​គេ​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​ជន​ល្មោភកាម ដែល​ជាជាង​ទៅធ្វើ​ផ្ទះ​អោយ​ម្តាយ​នាង ដោយ​មួយ​យប់​ដល់​ទៅ០២ដង ។ អ្វី​ដែលជា​រឿង​នឹកស្មាន​មិន​ដល់ គឺ​ទាំង​ម្តាយ និង​កូន​ដេក​នៅលើផ្ទះ​តែមួយ គ្រាន់តែ​ក្នុង និង​ក្រៅ​ប៉ុណ្ណោះ ។

    ជនសង្ស័យ​ឈ្មោះ ស៊ូ ហ៊ី អាយុ៣៥ឆ្នាំ មាន​ទៅ​លំនៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (នៅ​ធ្វើ​ជាង​ផ្ទះ​ម្ដាយ​ក្មេងស្រី​រងគ្រោះ) ។ ក្មេងស្រី​រងគ្រោះ អាយុ១៧ឆ្នាំ ។ ជនសង្ស័យ គឺជា​ជាង​មក​ធ្វើ​ផ្ទះ​អោយ​ម្តាយ​ក្មេងស្រី​រងគ្រោះ មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​ដេក​តាក​ខាងមុខ តែម្នាក់ឯង ដោយ​ម្តាយ​នាង​ដេក​នៅ​ខាងក្នុង​ផ្ទះ ។

    ជនសង្ស័យ​សារភាពថា ដោយ​ឃើញ​ឱកាសល្អ​ខ្លួន​ក៏​លប​ទៅ​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​ស​ម្រេ​ក្នុង១យប់ គឺ​សម្រេច​ចំនួន០២ដង ។ ខណៈពេលដែល​នារី​រងគ្រោះ​កំពុង​ដេក ហើយ​ម្ដាយ​ជនរងគ្រោះ​សម្រាន្ត​នៅក្នុង​ផ្ទះ​ពេលព្រឹក​ឡើងខ្លួន​ធ្វើ​ហាក់ដូចជា មិនមាន​រឿង​អ្វី​កើតឡើង​រហូត​ដល់ពេល​ហូបបាយ​ថ្ងៃត្រង់​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។

    ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់ថា ជនសង្ស័យ​មក​ធ្វើ​ផ្ទះ​អោយ​គាត់​នៅ​យប់​ថ្ងៃកើតហេតុ​គាត់​សម្រាន្ត​នៅក្នុង​ផ្ទះ​ដោយ​មិនដឹងថា កូន​ដែល​ដេក​នៅ​រាន​ខាងមុខ​ត្រូវ​ជាង​ចាប់រំលោភ​នោះទេ រហូតដល់​ព្រឹក​ឡើង​ទើប​ដឹង​ការពិត ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។ នៅ​រសៀល​ថ្ងៃទី៣ មករា ២០១៩ កាលពី​យប់​ថ្ងៃទី២ មករា មាន​ករណី​រំលោភ​សេព​សន្ធ​វៈ​បានសម្រេច​មួយ​បាន​កើតឡើង​ដែល​បង្កដោយ​ជនសង្ស័យ​ខាងលើ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​បន្ត​នីតិវិធី ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ