• ហេតុអ្វីយើង ត្រូវទៅលេង កោះស្តេច?

    1. កោះស្តេចជាកោះរដ្ឋបាលដែលមានមនុស្សរស់នៅ កោះស្តេចប្លុកទីតាំងផ្គន់ផ្គង់គ្រឿងសមុទ្រធំមួយនៅខេត្តកោះកុង។

    2. កោះស្តេចមានផ្ទះសំណាក់មាន 3 ផ្ទះសំណាក់ពេញនិយមជាងគេគឺ ផ្ទះសំណាក់កោះស្តេចមានជ័យ នៅជាប់មាត់សមុទ្រ

    -តម្លៃ 12$(តង់)បើយកតង់ខ្លួនឯងទៅ 7$ 15$ 20$ នឹង 30$ ទៅតាមគ្រែ1ឬ2 កង្ហាឬម៉ាស៊ីនត្រជាក់

    3.នៅលើកោះមាន

    – ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលត្រឹមថ្នាក់ស្រុក

    – ផែនេសាទ ដ៌វែង

    – ឆ្នេរដើមដូងក្បែកោះខ្មោច

    – ចុងកោះ(ដីឯកជនទល់មុខកោះខ្មោច)មានទីធ្លារស្អាតខ្យល់ត្រជាក់មានកញ្ចុះញាំបាយបានទល់មុខមានទឹកថ្លាមុជមើលផ្កាថ្មរបាន ដើរថ្មើជើងពីផ្ទះសំណាក់កាត់ព្រៃប្រហែល 25នាទី

    4. ទៅដើលេងកោះស្តេចគេមិននៅតែលើកោះទេ

    +ជិះទូកស្ទូចត្រី និង ដើលេងតាមកោះ(សកម្មភាពកំពុងពេញនិយម)

    – សម្រាប់គ្នាត្រឹម 5 នាក់អូប៊័រជួលមួយថ្ងៃ 40$

    – ទូកសម្រាប់មនុស្ស 10 នាក់ឡើងមួយថ្ងៃ 100$

    +ដើលេងតាមកោះ

    – កោះទទឹង ជាកោះស្អាតតែមិនសូវមានខ្មែរស្គាល់ទេមានផ្ទះស្នាក់របស់បរទេសនៅលើនោះ តែក៍មានផ្ទះប្រជាពរដ្ឋនៅទីនោះដែតែតិចគ្រួសារទេ 10នាទីពីកោះស្តេច។ មានចំការដូង ឆ្នេរស្អាត ទឹកថ្មាខ្លាំងឆ្លុះមើលដល់បាត។

    – កោះឆាន់មិនមានការអភិវឌ្ឍ គ្មានអ្នករស់នៅ ដោយសារគ្មានឆ្នេរទេ

    – កោះខ្មោច ឬ កោះសាមិត្ត ឬ កោះរីកាយ ជាកោះតូចមួយនៅខាងចុងនៃកោះស្តេចជាតំបន់ផ្ការថ្មរដ៍ច្រើន

    – កោះអំពិល តូច ធំ កណ្តាល ចំការដូង ទឹករាក់ នឹង ថ្លារខ្លាំង គេកំពង់អភិវឌ្ឍដូចកោះសង្សារចឹង។

    – កោះស្មាច់ ជាកោះធំមួយទឹកថ្លា មានឆ្នេរវែងជាងកោះដ៍ទៃ ចំការដូង និង មានប្រភពទឹកសាប។

    5. ការធ្វើដំណើរពីភ្នំពេញទៅកោះស្តេច

    – ចម្ងាយ 244km តាមផ្លូវជាតិលេខ 4, 48, នឹង វិថី សាយ ភូថង

    – តាមរយ: ម៉ូតូ ឡានផ្ទាល់ខ្លួន, ឬ ឡានឈ្នួល(25, 000រៀល/ម្នាក់)ទៅដល់ផែពយជប៉ុនតែម្តងបេនម៉ុងឌីយ៉ាល់

    – ជិះអូប៊័ឆ្លងពីពយជប៉ុនទៅកោះស្តេចទៅវិញទៅមក 10,000រៀល ទៅ 15,000រៀល ក្នុងមនុស្សម្នាក់

    6. ប្រជាជននោលើកោះស្តេចចិត្តល្អរស់រាយរាក់ទាក់តាំងពីអ្នកមានរហូតដល់កម្រឹតមធ្យម។ បើចង់ស្រួលទៅដល់រកម៉ូតូឌុបមួយសុំលេខគាត់ឲ្យហើយងាយស្រួលទិញរបស់ញាំព្រោះគាត់ស្គាល់កន្លែងអ្នកលក់ច្រើន។

    7. ហេតុអ្វីទៅលេងកោះស្តេច?

    – ភាពស្ងប់ស្ងាត់

    – ភាពស្រស់ស្អាត

    – ផ្កាថ្មរ

    – តម្លៃសមរម្យនៅឡើយ

    – លើកស្ទួយទេសចរណ៍

    – ជិតជាងកោះរ៉ុង តែស្អាតដូចគ្នា ឬ ស្អាតជាង

    អត្ថបទដោយ៖ ពូស្មី

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ