• ក្តៅៗ!!!​ គួរឲ្យរន្ធត់ រថយន្ដកុងតឺន័រ បុករះរថយន្ដធុនតូចប្រមាណ១០គ្រឿង នៅផ្លូវជាតិលេខ៤ (មិនទាន់ដឹងថា មានជនរងគ្រោះស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយទេ)

    (កំពង់ស្ពឺ)៖ មុននេះបន្ដិចរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្ដកុងតឺន័រ និងរថយន្ដធុនតូចប្រមាណ១០គ្រឿងផ្សេងទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    សេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មានបានឲ្យដឹងថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ គេមិនទាន់ដឹងថា មានជនរងគ្រោះស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយទេ ដោយខណៈពេលកម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ដោយឡែកនៅកន្លែងហេតុក៏បង្កឲ្យមានការកកស្ទះចរាចរណ៍ខ្លាំងផងដែរ។

    សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងផ្សាយជូនជាបន្ដបន្ទាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ