• ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី-ខេត្ត សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩

    (ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩។ នេះបើតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។

    លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងផ្សព្វផ្សាយ សេចក្ដីណែនាំនេះ ដល់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ-ខេត្ដ ព្រមទាំងអនុវត្ដសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់»។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ