• ក្រុមចោរ​ជិះ​ដេញ​វាយយក​ម៉ូតូ យ៉ាងសកម្ម​នៅស្រុក​កណ្តាលស្ទឹង នឹងប្រកាស​សាលក្រម នៅ​ថ្ងៃ១៧ មករា ២០១៩

    ខេត្តកណ្តាល៖ នៅ​សាលាដំបូង​ខេត្តកណ្តាល បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើហិង្សា យ៉ាងសកម្ម​នៅ​ស្រុក​កណ្តាលស្ទឹង នៅ​ថ្ងៃទី០៣ មករា ឆ្នាំ២០១៩ ។ សវនាការ​នេះ មាន​លោក​ចៅក្រម ទី សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា មានការ​ចូលរួម​ពី​លោក អ៊ី សុ​វណ្ឌ ចៅក្រម លោក ឆែ វិ​វ​ឌ្ឍ​នះ​ចៅក្រម និង​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ក្រោយ​បញ្ចប់​សវនាការ​លោក ទី សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ១៧ មករា ២០១៩ខាងមុខនេះ ។

    ជនជាប់ចោទ​ទី០១ឈ្មោះ​នឹម គីម​ហុង ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ក្ដី ឃុំ​បារគូ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ទី០២ឈ្មោះ​អ៊ិត ច័ន្ទ​មន្នី ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​ទ្រា​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល ទី០៣ឈ្មោះ​សៀក លី​ថុង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ១៧ឆ្នាំ ទី០៤ឈ្នោះ​ម៉ូត ថៃ ភេទ​ប្រុស អាយុ១៧ឆ្នាំ ទី០៥ឈ្មោះ​ជា សំណាង ភេទ​ប្រុស អាយុ២១ឆ្នាំ អ្នក​ទាំង៣ រស់នៅ​ភូមិ ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌ ក្រុង ភ្នំពេញ និង​ទី០៦ឈ្មោះ លិ​ត ស៊ីផា ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិ​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ ក្រុងភ្នំពេញ។

    រយ:ពេល០៣ថ្ងៃ​នគរបាល​ព្រហ្មទណ្ឌ​ធ្ងន់ និង​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ០៦នាក់ ទាក់ទិន​ករណី​វាយ​ប្លន់​យក​ម៉ូតូ និង​បន្ត​ពន្លាត​សមត្ថកិច្ច​បើក​ទីតាំង​ទទួលផល​ចោរកម្ម​ចំនួន០៥ កន្លែង​នៅ​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង និង ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម​បាន ៦នាក់​ថែមទៀត សរុប​ឃាត់ខ្លួន​បាន ១២នាក់។

    មុនពេល​កើតហេតុ​កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍​បានចេញ​ល្បាត​នៅតាម​គោលដៅ​ងាយ​រងគ្រោះ​នៅវេលា​ម៉ោ១៩និង៣០នាទី​ទទួល​ព័ត៌មាន​ពី​ខាង​ឃុំ​ក្រាំង​ឆ្នង់​ស្រុក​បាទី​ថា​មាន​ករណី ធាក់​ផ្ដួល​និង​វាយយក​ម៉ូតូ​នៅ​ចំណុច​ពី​ខាងត្បូង​ស្ពាន កំពង់​កោ​ដី​ខាង​ស្រុក​បាទី​ខេត្តតាកែវ​ហើយ​ទំនាក់ទំនង​គ្នា​រវាង​ស្រុក​បាទី​និង​ស្រុក​កណ្ដាលស្ទឹង​បានល្អ​កម្លាំង ខាង​ស្រុក​កណ្ដាលស្ទឹង​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ដែលជា​ជនសង្ស័យ​បាន​ចំនួន០៥នាក់​និង​ម៉ូតូ០២គ្រឿង យកមក​សាកសួរ​នៅ​អធិការដ្ឋាន ក្នុងនេះ ជា​មុខសញ្ញា​ដែល​ធ្លាប់ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​និង​វាយយក​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ចំណុច​ខាងលើ​កន្លងមក​និង​កន្លែងផ្សេងៗទៀត ករណីនេះ​យោងទៅតាម​ចម្លើយ​របស់​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​បន្តធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​បក្ខពួក បាន​ម្នាក់ទៀត​និង​បានធ្វើ​ការដកហូត ចាប់យក ម៉ូតូ​បាន​ចំនួន០២គ្រឿង​ទៀត យកមក​អធិការដ្ឋាន​ស្រុក​កណ្ដាលស្ទឹង ។

    កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រុករក​បក្ខពួក និង​សម្បុក​លាក់ទុក​ម៉ូតូ (ឡ​ទិញ​របស់​ចោរ) ថ្ងៃទី ១៣ មីនា ឆ្នាំ២០១៨ វេលា​ម៉ោង១០ និង៥៨នាទី តាម​បញ្ជា​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី អប​សាលាដំបូង ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្ដាល សហការ​ជាមួយ សមត្ថកិច្ច នគរបាល​ខេត្ដ​កំពង់ស្ពឺ ចុះ​ឆែកឆេរ​ទីតាំង ទទួល​ផ​ក​ចោរកម្ម និង​កែច្នៃ​ម៉ូតូ​ចំនួន ០៥គោលដៅ១. ទីតាំង​ផ្ទះ​ឈ្មោះ ហេង ភក្តី ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ (ពីរ​ផ្ទះ) ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ