• យីខ្លាំងហួស! លោកយោធា​ស័ក្តិ៤ ខឹងប្រពន្ធនិងបងថ្លៃ ដឹងថាខ្លួនមានស្រី ប្រើហឹង្សាវាយប្រពន្ធ និងគំរាមបាញ់សម្លាប់បងថ្លៃ

    ភ្នំពេញ ៖ កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅផ្ទះ​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ហង្ស រ៉ា​ឌ៉ែ​រ ភេទ​ប្រុស អាយុ ២៨ មុខរបរ​ទាហាន រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ ចំណែកឯ​ជនរងគ្រោះ ក្នុងករណី​ខាងលើ មាន៣នាក់ ទី១.ឈ្មោះ សួន ស្រី ទូច អាយុ ២៧ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (ប្រពន្ធ) ស្នាក់​ភូមិ​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ទី២ ឈ្មោះ សួន រ៉ុ​ន (បងថ្លៃ​ស្រី) អាយុ ៣២ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ ផ្ទះជួល​ជាមួយគ្នា និង​ទី៣.ឈ្មោះ សូរ ហ៊ុត ត្រូវជា​ម្តាយក្មេក អាយុ ៥៤ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​រស់នៅ​ផ្ទះ​ជាមួយគ្នា។

    ឈ្មោះ ហង្ស រ៉ា​ឌ៉ែ​រ ដែលជា​ជនជាប់ចោទ​នេះ បាន​ទៅ​មង្គលការ​បងប្អូន ក្នុងស្រុក​ភូមិ​នៅ​ទី​រួម​ខេត្តតាកែវ បាន​នាំ​ស្រី​ស្នេហ៍ ព្រមទាំង​ឪពុកម្តាយ​របស់ខ្លួន​ទៅជា​មួយ តែ​មិន​យកប្រពន្ធ ទៅ​ទេ ក៏​ត្រូវបាន​អ្នកស្រុក រស់នៅ​ភូមិ​ខាង​ប្តី តេ​ប្រាប់​ប្រពន្ធ​ថា ប្តី​របស់​នាង ទៅ​ការ​បងប្អូន​យក​ស្រី​ស្នេហ៍​ទៅជា​មួយ ហើយ​បន្ទាប់មក ស្រាប់តែ​ប្រពន្ធ បាន​ឲ្យ​បងស្រី​ជូនទៅ​កន្លែង​មង្គលការ​ខាងលើ ហើយ​បានឃើញ​ជាក់ស្ដែង​មែន ឪពុក​ម្តាយក្មេក និង​ស្រី​ស្នេហ៍ កំពុង​ហូប ជុំគ្នា បន្ទាប់មក​ប្រពន្ធ ហៅ​ប្តី មក​ក្រៅ ដើម្បី​និយាយ​រក​ខុសត្រូវ ហើយ​បងស្រី​ថត​សកម្មភាព ប្អូនថ្លៃ​របស់គាត់​ខាងលើ​ផងដែរ។

    លុះដល់​ថ្ងៃទី២៩ ខែ​ដដែល បានមក​ផ្ទះ​វិញ បាន​គំរាម​សម្លាប់​បងថ្លៃ និង​ម្តាយក្មេក​ម្តង​រួច​ផងដែរ។ រហូតមកដល់​ថ្ងៃកើតហេតុ រឿង​នៅតែ​មិន​ចប់ ព្រោះ​ជនជាប់ចោទ ត្រូវជា​ប្តី​នៅ​បន្ត​ទាក់ទង​ជាមួយ​ស្រី ហើយ​ថែមទាំង​យក​ទូរស័ព្ទ​បងស្រី​ថ្លៃ លុប​រូប​ហើយ បោក​ទូរ​សព្ទ​បងថ្លៃ​ចោល និង​គំរាម​សម្លាប់ បងថ្លៃ និង​ម្តាយក្មេក ម្តងទៀត ធ្វើ​ឲ្យ​ក្រុមគ្រួសារ ស្ត្រី​ជា​ប្រពន្ធ ភិតភ័យ​យ៉ាងខ្លាំង ទើប​បងប្អូន​រត់​មក​ប្តឹង សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​ឲ្យ​ជួយ អន្តរាគមន៍ ភ្លាមៗផងដែរ។ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​បុរស​នេះ និង​បញ្ជូនទៅ​អាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ