• ពេលនេះ Apple កំពុងខាត​ដើម​ខាត​ចុង ព្រោះលក់ iPhone អត់ដាច់ដូចមុន

    ក្រុមហ៊ុន Apple ទើប​តែ​បញ្ចេញ​ទិន្នន័យ​ពី​ការ​ខាត​បង់​ប្រាក់​ចំណេញ​ជាង ៩ ពាន់​លាន​ដុល្លារ​ទៅ​ដល់​ក្រុម​អ្នក​វិនិយោគ ក្រោយ​ការ​លក់​អាវុធ​ពិសេស​របស់​ខ្លួន iPhone មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ក្រោម​ហេតុផល​មួយ​​​គឺ​​ពួកគេ​មិន​ចង់​ចំណាយ​លុយ​ឡើង​ស៊េរី iPhone ជំនាន់​ថ្មី ដោយសារ​ទូរសព្ទ​ចាស់ៗ​អាច​​ប្ដូរ​ថ្ម​ថ្មី ដែល​ធ្វើ​ឲ្យ​ល្បឿន​ដំណើរការ​នៅ​តែ​លឿន។

    រឿង​នេះ​កើត​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ ដោយ Apple ត្រូវ​គេ​ចាប់ភស្តុតាង​បាន​ថា បាន​បន្ថយ​ល្បឿន​របស់​ iPhone ស៊េរី​ចាស់ ដែល​មាន​ថ្ម​គុណភាព​ខ្សោយ​ ដោយការ​ទម្លាក់​ល្បឿន​របស់ iPhone តាម​រយៈ​ការ Update Software។ ក្រោយ​មក​ ក្រុមហ៊ុន​យក្ស​មួយ​នេះ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ដល់​អ្នក​ប្រើប្រាស់ និង​ទម្លាក់​តម្លៃ​ប្ដូរ​ថ្ម​ទូរសព្ទ​ពី ៧៩ ដុល្លារ​មក​សល់​ត្រឹម ២៩ ដុល្លារ​ថែម​ទៀត​ផង ព្រម​ទាំង​ចេញ​មុខងារ​លើ iPhone ដែល​អ្នក​ប្រើប្រាស់​អាច​មើល​ដឹង​ពី​សភាព​របស់​ថ្ម​ទូរសព្ទ ហើយ​អាច​មាន​ជម្រើស​កំណត់​យក​ល្បឿន​ពេញ តែ​អាច​ឲ្យ​ទូរសព្ទ​រលត់​ជាយថាហេតុ​ នៅ​ពេល​ថ្ម​ចាប់​ផ្ដើម​ថយ​គុណភាព។

    ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​នាំ​គ្នា​ប្ដូរ​ថ្ម iPhone ស៊េរី​ចាស់​ៗ​របស់​ខ្លួន​ចេញ ព្រោះ​វា​គឺ​ជា​ការ​ពិត នៅ​ពេល​ដែល​ពួក​គេ​ប្ដូរ​ថ្ម​ហើយ iPhone ស៊េរី​ចាស់​ៗ​ទាំង​នោះ​ពិត​ជា​កើន​ល្បឿន​ឡើង​វិញ​មែន។ ម៉្យាង​ទៀត ថ្ម​របស់ iPhone មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ក្នុង​ការ​ផ្លាស់​ប្ដូរ ហើយ​អាច​រក​ទិញ​បាន​ពី​ភាគី​ទី ៣ ទៀត​មិន​ចាំ​បាច់​តែ​ថ្ម​ដែល​ចេញ​ពី Apple ផ្ទាល់​ឡើយ។

    ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ចំណូល​របស់ Apple នៅ​តែ​កើន​ដោយ​សារ​តែ​ផលិតផល​ផ្សេង​ៗ​ទៀត​ដែល​ខ្លួន​មាន ប៉ុន្តែ​ Apple នឹង​មិន​បញ្ចេញ​តួ​លេខ​ពិត​ប្រាកដ​ឡើយ ដោយ​សារ​តែ​ខ្លួន​បាន​ប្រកាស​ថា​នឹង​លែង​ចេញ​តួ​លេខ​ពី​ចំនួន​លក់ និង​ប្រាក់​ចំណូល​សរុប​ពី​ផលិត​ផល​របស់​ខ្លួន​ទៀត​ហើយ ដោយ​សារ​តែ​ពេល​កន្លង​ទៅ​ពេល​ខ្លួន​ប្រកាស​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់ iPhone ពិភព​លោក​មាន​ការ​ជ្រួល​ច្របល់ ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ចង់​ទិញ​ទូរសព្ទ​ថ្មី។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ