• ស្លាប់កើន​ដល់៣៣នាក់ និងបាត់ខ្លួន​៨នាក់ ក្នុងករណីផ្ទុះហ្គាស និងរលំ​អគារនៅ​រុស្ស៊ី

    (ម៉ូស្គូ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់ហើយ ខណៈ​មនុស្ស៨នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ក្នុងហេតុការណ៍​បាក់រលំ​អគារស្នាក់នៅ​មួយកន្លែងនៅឯទីក្រុង ម៉ាកនីតូហ្គសក៍ (Magnitogorsk) ភាគនិរតី​ប្រទេសរុស្ស៊ី ដែលមាន​ចម្ងាយជាង ១,៤០០គីឡូម៉ែត្រ​ ពីភាគខាងកើតទីក្រុង​ម៉ូស្គូ។ នេះបើតាមអាជ្ញាធររុស្ស៊ី ដកស្រង់ដោយ​​សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

    យោងតាម អាជ្ញាធររុស្ស៊ី អគារស្នាក់នៅដែលមានកម្ពស់១០ជាន់បានបាក់រលំ ក្រោយមាន​ការផ្ទុះហ្គាស​យ៉ាងកក្រើក​នៅម៉ោង ៤៖០០នាទីទៀបភ្លឺកាលពី​ថ្ងៃចន្ទ (ម៉ោងនៅក្នុងតំបន់)។ ចំណែកឯ ​អាជ្ញាធរនៅក្នុងតំបន់ក៏បានទទួល​ស្គាល់ដែរ​ថា​សោកនាដកម្មនេះ​គឺបង្ក​ឡើងដោយការផ្ទុះហ្គាស​នៅក្នុងអគារ​តែម្ដង។

    គួរបញ្ជាក់ថា មុនកើតហេតុការណ៍បាក់រលំអគារ​ខាងលើ​ មានមនុស្ស១២០នាក់​កំពុងស្នាក់ ហើយការផ្ទុះហ្គាសដ៏សម្បើមនេះ​ក៏បានបំផា្លញ​បន្ទប់ចំនួន៤៨ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ