• បង្អួត​​កាំភ្លើងគ្នា​​ ជ្រុលដៃ​បាញ់​មិត្ត​ខ្លួនឯង​ស្លាប់ ចុងក្រោយ​​ធ្វើអត្តឃាត​​ជាការបញ្ចប់​រឿង

    (វ៉ាស៊ីនតោន)៖ យុវជនអាមេរិកម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត បន្ទាប់ពីបានជ្រុលដៃសម្លាប់មិត្តភក្តិរបស់ខ្លួន ដោយអចេតនានៅពេលកំពុងបង្អួតកាំភ្លើងគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។

    ហេតុការណ៍ខាងលើបានកើតឡើងកាលពីដើមសប្តាហ៍នេះ នៅទីក្រុងឡូរិនវាល (Lawrenceville) នៃរដ្ឋហ្សកហ្ស៊ី (Georgia) សហរដ្ឋអាមេរិក។ យុវជនទាំងពីរនាក់នោះ ត្រូវប៉ូលិសកំណត់អត្តសញ្ញាណមានឈ្មោះ ឆាដ ឃែរឡេស (Chad Carless) អាយុ ១៧ឆ្នាំ និងឈ្មោះ ដេវីន ហូដស៍ (Devin Hodges) អាយុ ១៥ឆ្នាំ។

    គួរជម្រាបថា យោងតាមការបញ្ជាក់ពីអាជ្ញាធរអាមេរិក យុវជន Hodges គឺកំពុងតែបង្អួតកាំភ្លើងខ្លីមួយដើម នៅចំពោះមុខមិត្តរបស់គេមួយក្រុមមានគ្នា ០៤នាក់ ហើយបន្ទាប់មកយុវជនរូបនេះក៏បានជ្រុលរាកៃបាញ់គ្រាប់ចេញពីកាំភ្លើង រួចត្រូវចំយុវជន Carless តែម្តង។ បច្ចុប្បន្នប៉ូលិសទីក្រុង Lawrenceville កំពុងតែស៊ើបអង្កេតលើរឿងនេះ ក្រោយការឃាត់ខ្លួនជនសង្ស័យ និងសួរចម្លើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ