ឆ្លងឆ្នាំសកល ២០១៨-២០១៩នេះ មានភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជាច្រើនជាង ៣លាននាក់

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាននាល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នេះឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០១៨-២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣,១៤៤,៤៣៤នាក់ ( កើនឡើង ២៥.៧៨%) បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសាកល ២០១៨ ឆ្លងចូល ២០១៩ មានចំនួន ៣,១៤៤,៤៣៤នាក់ កើនឡើង ២៥.៧៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ៣,០៤៥,៣១៦នាក់ កើនឡើង ២៥.៣២% និងភ្ញៀវអន្តរជាតិមានចំនួន ៩៩,១១៨នាក់ កើនឡើង ៤១.៦០%»។

លោកបានបន្តថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយឆ្លងឆ្នាំ នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២.២លាននាក់ ក្នុងនោះពួកគេបានទៅទស្សនាកម្សាន្តនៅ «វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ» មានចំនួនប្រមាណ ២លាននាក់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ