• ជិះម៉ូតូលឿនពេក ជ្រុលទៅបុកដើមឈើស្លាប់ ហើយនៅមានអ្នករត់តុកៗ ២ទៅ៣នាក់បម្រុងយកការបូបលុយជនរងគ្រោះទៀត

    ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជី​វិត ដោយសារជិះម៉ូតូក្នុងល្បឿនលឿន ទៅបុក ដើមឈើ កាលពីវេលាម៉ោង ១និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ ២០១៩ ត្រង់ចំណុចមុខផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    ជនរងគ្រោះ(សព)មានឈ្មោះ លី ចានី ភេទប្រុស អាយុ ៣៨ឆ្នាំ ជា មេការសំណង់ អាសយ ដ្ឋានបច្ចុប្បន្នផ្ទះលេខ ៤២១ បេអឺ០ ផ្លូវលេខ ១២៨ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដាCB ពណ៌ ខ្មៅលាយស កម្លាំងម៉ាស៊ីន ៤០០CC ។

    តាមប្រភពព័ត៌មាន ពីបុរសជាសន្តិសុខម្នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ដំបូងឡើយគាត់ឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯង បើកយ៉ាងលឿនតាមបណ្តោយផ្លូវ ២៩៤ ទិសដៅពីកើតទៅលិច ខណៈ មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមក ខាងស្ដាំដៃ បុកដើមលឿងរាជ បណ្ដាលឲ្យដេកផ្កាប់មុខរងរបួសធ្ងន់។ ស្រាប់តែពេលនោះ ក៏មានអ្នករត់តុកៗ ពីរទៅបីនាក់ចូលមកបម្រុងយកការបូបលុយ តែគាត់ហាមឃាត់ មិនឲ្យយក ហើយពួកនោះក៏បានវាយគាត់មួយដៃចំថ្ពាល់ ហើយក៏ចេញពីកន្លែង កើតហេតុបាត់ទៅ ។

    បន្ទាប់មកក៏មានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារ ជនរងគ្រោះរងរបួស ត្រង់ក្បាលផ្នែកខាងមុខធ្ងន់ធ្ងរពេក បានផុតដង្ហើមទៅ ។ ជនរងគ្រោះមានសម្ភារ: ជាប់ខ្លួនរួមមាន លុយដុល្លាចំនួន២៣០$ លុយខ្មែរចំនួន៧ម៉ឺនរៀលគត់ ចិញ្ចៀន១វង់ នាឡិកា១ និងកាតផ្សេងៗមួយចំនួនទៀត ។

    ក្រោយកើតហេតុ ជំនាញចរាចរណ៏ខណ្ឌ មកធ្វើកំណត់ហេតុ ប្រគល់ម៉ូតូនិង សាកសព ឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

    ប្រភព៖ bbn-tv

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ