• ក្តៅៗ! ម្ចាស់ហាង ឌែរម៉ូគ្លីនិក ដែលទើបចូលរោងការ ត្រូវគេប្តឹងរឿង លួចថតរូបអាក្រាតអតិថិជន រួចជំរិតទារប្រាក់

    ភ្នំពេញ ៖ អ្នក ស្រីហូវ ដាណេ ម្ចាស់ហាង ឌែរម៉ូគ្លីនិក ដែលទើបចូលរោងការកាលពីថ្ងៃ ទី៣១ ខែ ធ្នូ ឆ្នាំ ឆ្នាំ ២០១៨ ជាមួយតារាថៃថ្មីៗនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួន និងកំពុងឆែកឆេហាងគ្លីនិកពាក់ព័ន្ធករណីជំរិតទារប្រាក់ ។

    ប្រភពព័តិមានច្បាស់ការណ៍មួយបានឲ្យដឹងថា ហាងគ្លីនិករបស់លោកស្រី ហូវ ដាណេ បានដាក់កាមេរ៉ាលួចថតរូបតារាៗ មួយចំនួន រួមទាំងអតិថិជនផ្សេងទៀតនៅពេលចូលទៅកែសម្ផស្ស ហើយបានយករូបភាពទាំងនោះទៅជំរិតទារប្រាក់ពីជនរងគ្រោះច្រើនម៉ឺនដុល្លារ ទើបធ្វើឲ្យមានកំហឹងផ្ទុះឡើងក្នុងចំណោមជនរងគ្រោះជាច្រើន ហើយក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសតែម្ដង។

    សូមបញ្ជាក់ថា អ្នកស្រីហូវ ដាណេ និងកូនកំលោះលោក Thammarat Thurathong បានរៀបអាពាហ៍ពិពាហ៍ធ្វើនៅវីឡាដ៍ស្កឹមស្កៃ មួយក្នុងបុរី វិមានភ្នំពេញ ក្រោមវត្តមានតារាល្បីៗជាច្រើន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨។

    អ្វីដែលជាការចាប់អារម្មណ៍ក្នុងអាពាហ៍ពិពាហ៍របស់អ្នកជំនួញស្រី ដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ ក្រៅពីវត្តមានតារាល្បីជាច្រើនរូប ខំឆ្លៀតទៅចូលរួមចំថ្ងៃឆ្លងឆ្នាំ ខណៈដែលតារាៗម្នាក់ៗជាកម្មវិធីជាច្រើននោះ គឺត្រង់កូនកំលោះមានវ័យក្មេងជាងខ្លួន រហូតដល់ទៅ៨ឆ្នាំ ហើយជាអ្នកជំនួញមានមុខ ជំនួញច្រើនមុខ ទ្រព្យសម្បត្តដ៏ស្តុកស្ដមក្នុងប្រទេសថៃ។ លោក Thammarat Thurathong ត្រូវបានគេស្គាល់ថា គឺជាកូនពៅ ក្នុងត្រកូលអភិជនដែលមានបងប្អុនតែ២នាក់ និងជាអ្នកជំនួញជួរមុខក្នុងប្រទេសថៃ ដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនដូចជា ក្រុមហ៊ុន យន្តហោះឯកជន ក្រុមហ៊ុនកប៉ាល់ឯកជន ក្រុមហ៊ុនលក់មាស ក្រុមហ៊ុនផលិតជី ក្រុមហ៊ុនលក់ដី ក្រុមហ៊ុនសណ្ឋាគារនិងភោជនីយដ្ឋានលំដាប់ផ្កាយ៥ ក្រុមហ៊ុនកែសម្ផស្សជាដើម។

    តាមការលើកឡើង របស់អ្នកស្រីហូវ ដាណេ នាក់ទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ តាមរយៈការធ្វើជំនួញជាមួយគ្នាផ្នែកកែសម្ផស្ស និង មុខជំនួញផ្សេងទៀត ដែលដំបូងឡើយគ្រាន់តែជាដៃគូជំនួញប៉ុន្តែ ប៉ុន្តែក្រោយពីសិក្សាចិត្តគ្នា ក៏ឈានដល់មានទំនាក់ទំនងស្នេហាតែម្ដងទៅ។

    ទាំងអ្នកសិល្បៈក៏ដូចជាមហាជន កោតសរសើរស្នេហាអ្នកជំនួញ១គូនេះជាខ្លាំង ដោយមិននឹកស្មានលោក Thammarat Thurathong មានវ័យក្មេងជាងដល់ទៅ៨ឆ្នាំ មកស្រឡាញ់អ្នកស្រីហូវ ដាណេ ដែលជាស្ត្រីមេម៉ាយកូន២ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃអាពាហ៍ពិពាហ៍សាមញ្ញ ប៉ុន្តែខ្លឹមកប់នោះ ម្ដាយកូនកំលោះបានជូនកាដូយ៉ាងពិសេស ខ្សែកពេជ្រ១ខ្សែ តាមដែលដឹងតម្លៃប្រហែល ៤៧ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ១វង់ មានតម្លៃប្រហែលជាង៣០ម៉ឺនដុល្លារឯណោះ។

    ដោយសារតែកូនកំលោះជាជនជាតិថៃ ដូចនេះអាពាហ៍ពិពាហ៍ខាងលើ បានធ្វើតាមបែបខ្មែរកាត់ថៃ អ្នកផាត់មុខនិងធ្វើសក់ ខាងកូនកំលោះនាំយកពីប្រទេសថៃទាំងអស់ ដោយឡែកគ្រឿងសម្អាង សម្លៀកបំពាក់ គឺសុទ្ធតែកុម្ម៉ង់ថ្មីៗទាំងអស់ ដែលអ្នកស្រីបានប្រគល់ ឲ្យហាង ខ្មែរកាត់ដេរ ខ្មែរឌីហ្សាញជា អ្នករៀបចំឲ្យទាំអអស់ ក្រោយពីរៀបការរួច គ្រឿងសម្អាង និង សម្លៀកបំពាក់ មិនត្រូវបានផ្ទេរឲ្យខាង សម្អាងយកទៅជួលបន្តឡើយ គឺពួកគេទុកតាំងជាអនុស្សាវរីយ៍ទាំងអស់។

    ជារឿងដែលគួរឲ្យកោតសរសើរទៅទៀតនោះ ចំណងដៃដែលភ្ញៀវចងដៃម្ចាស់ពិធីមង្គលការ ប្រាប់ថា និងយកទៅធ្វើកិច្ចការសប្បុរសធម៌ ក្នុងនោះគម្រោងយកទៅសាងសង់សាលាឆទាន១ខ្នង ខ្ទង់ចំណាយប្រហែល៥ម៉ឺនដុល្លារ ក្នុងទឹកដីខេត្ត ក្រចេះ។

    អ្នកសិល្បៈដែលឃើញវត្តមានចូលរួមក្នុងកម្មវិធីនោះ មានដូចជា ស្រីម៉ុច អ្នកនាង យុគ ចិន្ដា, អ្នកនាង គង់ សុជាតិ និង លោក ជាវិបុល, អ្នកនាង សុគន្ធ និសា និង ស្វាមី, កញ្ញា សុខ សីឡាលីន លោក អ៊ុន សិទ្ធា លោក សាវីន ហ្វីលីព លោក ករុណា ពេជ្រ កញ្ញា ព្រះកាយ ច័ន្ទ …។

    បន្ទាប់ពីរៀបការរួច គូស្នេហ៍១គូរនេះ បានបង្ហើបប្រាប់ថា និងបើកសាខាក្រុមហ៊ុនជួលយន្តហោះ និង កប៉ាល់ឯកជន ព្រមទាំងឡានទំនើបៗ ដែលបច្ចុប្បន្នមានស្នាក់ការនៅ ប្រទេសថៃ មកបើកនៅក្នុងប្រទេសកម្ពុជាសម្រាស់សេដ្ឋីៗនៅស្រុកខ្មែរ ដែលមានបំណងចង់ដើរលេងក្នុងពេលឆាប់ៗនេះថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ