• ដំណឹងបន្ថែម ជំវិញករណីរថយន្តដឹកខ្សាច់ បើកបុករះប៉ះទៅលើរថយន្ត ម៉ូតូ ជាច្រើនគ្រឿង របួសជាច្រើននាក់ នៅខេត្តព្រះសីហនុ

    ក្រុងព្រះសីហនុ- (ដំណឹងបន្ថែម ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកខ្សាច់បុករះបណ្តាលអោយមានមនុស្សស្លាប់និងរបួស) របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងជាង12ថ្ងៃត្រង់ ថ្ងៃទី​02 ខែមករា ឆ្នាំ2019 លើផ្លូវបេតុង ត្រង់ចំណុច ផ្លូវចុះវត្តលើមកសង្កាត់លេខ2 ស្ថិតនៅក្នុង ក្រុម17 ភូមិ2 សង្កាត់លេខ2 ក្រុងព្រះសីហនុ។

    ហេតុការនេះបង្កដោយ រថយន្តបែនដឹកដីមួយគ្រឿងម៉ាក NISSAN ពាក់ផ្លាកលេខ ចង្កូតស្តាំ KPS-0576 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចបាត់) មានទិសដៅ ពីលើចុះក្រោម លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោតរថយន្តបានដាច់ហ្វ្រាំង ក៍ជ្រុលទៅបុករះជាបន្តបន្ទាប់។ ក្នុងនោះលើកទី១បុកប៉ះ រថយន្ត ម៉ាក COROLLA ពណ៌ ផ្ទៃមេឃ ពាក់ផ្លាកលេខភ្នំពេញ2C-8424 ជារថយន្តដឹកភ្ញៀវ។ លើកទី២បុកប៉ះ ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1D-1703 ។ លើកទី៣បុកប៉ះម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខតាកែវ1O-2746។ លើកទី៤បុកប៉ះ ម៉ូតូម៉ាក FTR ពណ៌ ខៀវ គ្មានផ្លាកលេខ ។

    គ្រោះថ្នាក់នេះ បណ្ដាលអោយស្លាប់មនុស្សប្រុសម្នាក់ នៅកន្លែងកើតហេតុ និងមានអ្នករងរបួសធ្ងន់ ស្រាលចំនួន១៥នាក់ ក្នុងនោះមានជនជាតិខ្មែរ៧នាក់( ស្រី០២នាក់ ក្មេង០២នាក់) និងបុរសជនជនជាតិចិនចំនួន៨នាក់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ