• វីដេអូ​​កំប្លែង​​របស់ Mr. Bean សម្រាប់​​​ថ្ងៃ Christmas ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង មានអ្នកទស្សនាដល់ទៅ ៣លានដង (មានវីដេអូ)

    (បរទេស)៖ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងវីដេអូថ្មីមួយរបស់ Mr Bean ដែលបង្ហោះក្នុងបណ្តាញសង្គម នៅអំឡុងរដូវកាល នៃពិធីបុណ្យណូអែល កាលពីពេលថ្មីៗនេះ ដោយបង្ហាញពីរឿងរ៉ាវមួយចំនួន ក្នុងថ្ងៃបុណ្យណូអែល ព្រមទាំងមានកំប្លែង សើចចុកពោះផងនោះ។ អ្វីដែលគ្រប់គ្នា ចាប់អារម្មណ៍ លើសពីការទស្សនាវីដេអូកំប្លែងនេះ គឺគេសង្កេតឃើញថា វីដេអូថ្មីនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនគ្រប់ទិសទី ព្រោះមានអ្នកចូលទស្សនាដល់ទៅជាង ៣លាននាក់ឯណោះ។

    បើតាមការកត់សម្គាល់ ក្នុងវីដេអូ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមួយនេះ មានការបង្ហាញពីរបស់របរក្មេងលេង ជាតុក្កតាតូចៗ ធ្វើជារូបក្មេងប្រុស រូបព្រះយេស៊ូ និងរូបសត្វជាច្រើនទៀតផង។ ជាពិសេសនោះ មានការបញ្ចូលសំឡេងបែបកំប្លែង លាយឡំនឹងការលេងជាមួយ តុក្កតាប្រៀបបាននឹងការយកតួអង្គមកសម្តែងមែនទែនតែម្តង ខណៈវីដេអូនេះ ពិតជាទស្សនីយភាពប្លែកមួយ របស់ស្តេចកំប្លែង Mr Bean ដើម្បីធ្វើឱ្យមានការទាក់ទាញ ការទស្សនាបានកាន់តែច្រើន ពីសំណាក់ហ្វេនៗគ្រប់ទិសទី។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ