ភ្នំពេញ៖ រយៈពេលជាង១០ឆ្នាំមកហើយ ដែលតារាកំប្លែង នាយពាក់មី បានឈរឈ្មោះនៅលើវិថីសិល្បៈ លេងកំប្លែងចែកចាយសំណើចជូនអ្នកគាំទ្រ តាមរយៈការសម្តែងនៅលើកញ្ចក់ទូរទស្សន៍ជាច្រើន រហូតធ្វើឲ្យជីវិតរបស់លោកនាពេលបច្ចុប្បន្ននេះ បានប្រែសឹង១៨០ដឺក្រេឯណោះ។
ទន្ទឹមនឹងគម្រប់ខួប១០ឆ្នាំ នៃការចូលសិល្បៈនេះដែរ តារាប្រុសរូបនេះបានបញ្ចេញជាវីដេអូមួយរំលឹកគុណ អរគុណទៅដល់សិល្បៈករដែលជួយលោកជាច្រើននាក់ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានទម្លាយហេតុផលខ្លះៗ ដែលមហាជនភាគច្រើនមិនទាន់បានដឹង។
តាមរយៈការរៀបរាប់របស់លោក បានឲ្យដឹងថា ឈ្មោះ«ពាក់មី»នេះដែរ មិនមែនគ្រូ ឬក៏អ្នកគាំទ្រចេះតែហៅនោះទេ តែតាមការពិតគឺតារាកំប្លែងស្រីជើងចាស់អ្នកនាង កាតុ ដែលបានការឈ្មោះដែលប្លែកពីគេ រហូតធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតមកទល់នឹងបច្ចុប្បន្ននេះ។
ក្រោយពីបានដឹងបានបែបនេះ ក៏បានធ្វើឲ្យអ្នកគាំត្រជាច្រើនមានការភ្ញាក់ផ្អើល ខណៈពេលដែលរឿងនេះមិនទាន់មាន អ្នកគាំទ្របានដឹងនៅឡើយ។ ហើយក៏មិននឹកស្មានថាតារាស្រីរូបនេះជាអ្នកដាក់ឈ្មោះឲ្យ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភព៖ khmerload