• អ្នកគ្រូ​ហុងស៊ុយដ៏ល្បី ទទួលស្គាល់ដោយ សមាគម​ហុងស៊ុយ​ពិភពលោក បានប្រាប់ពីជោគវាសនា ឆ្នាំទាំង១២ ក្នុងឆ្នាំ២០១៩នេះ

    អ្នកគ្រូ​ហុងស៊ុយ​សញ្ជាតិ​ហ្វីលីពីន រូប​នេះ​ឈ្មោះ Marites Allen គាត់​ជា​ជនជាតិ​ហ្វីលីពីន​តែ​ម្នាក់​គត់ ត្រូវបាន​សម្ព័ន្ធ​សមាគម​ហុងស៊ុយ​ពិភពលោក​ទទួលស្គាល់ ។ ឈាន​ចូល​ឆ្នាំ ២០១៩ គាត់​បាន​សរសេរ​សៀវភៅ​លំអិត​ពី​ឆ្នាំ​ទាំង ១២ នា​ឆ្នាំកុរ -2019 ។​

    ជា​សង្ខេប អ្នកគ្រូ Marites ពោលថា ៖ “​ឆ្នាំ​កុរ (​ជ្រូក​) ជា​សត្វ​មួយ​មាន​ថាមពល​ខ្លាំ​ក្លា ហើយ​សុភមង្គល ។ វា​ត្រូវ​បាន​ចាត់ទុកថា “​ព្រះ​សើច​” ក្នុងចំណោម​សត្វ​ទាំង​១២ របស់​ចិន ហើយ​ហេតុ​តែមាន​ចរិត​ធម្មជាតិ​ទូលាយ ព្រមទាំង​អាកប្បកិរិយា​ស្រស់​ស្រាយ ។ ជ្រូក​ជា​សត្វ​និយម​ភាព​សុខ​ស្រួល តែ​សុច្ចរិត​ណាស់ ចរិត​ទូលាយ និង​ចេះ​ថែទាំ​បណ្តា​សមាជិក​ក្នុង​ក្រុមគ្រួសារ​” ។​

    ​តាម​អ្នកគ្រូ​គឺ ៖

    – ឆ្នាំជូត​នៅ​ឆ្នាំនេះ នឹង​ជួបប្រទះ​ភ័ព្វសំណាង​ធំៗ​ច្រើន គួបផ្សំ​ជាមួយ​សមត្ថភាព​ទំនាក់ទំនង​ត​ភ្ជាប់​ប្រសើរ​នោះ និង​នាំមក​នូវ​ផលប្រយោជន៍​ដល់​ខ្លួន​ច្រើន ។ ពិសេស​ស្នេហា និង​បុព្វហេតុ​ការងារ​របស់​ឆ្នាំ​ជូត និង​រីក​អណ្តែត​ក្នុង​ឆ្នាំកុរ​នេះ ។​

    – ​អ្នក​ឆ្នាំឆ្លូវ​វិញ គប្បី​ចាប់អារម្មណ៍​ឲ្យបាន​ច្រើន​ដល់​សុខភាព រាងកាយ និង​ស្មារតី នា​ឆ្នាំ ២០១៩​នេះ ។ ទន្ទឹមនឹងនោះ ឆ្នាំឆ្លូវ​គយ​រលត់​ដំ​ចិត្ត​អំណត់ ព្យាយាម ចិត្ត​ខន្តី និង​ប្រមូលផ្តុំ​ដល់​ការថែទាំ​សុខភាព​ផ្ទាល់ខ្លួន ។​

    – ​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ងាយស្រួល​គ្រាន់បើ សម្រាប់​ឆ្នាំខាល ។ ប៉ុន្តែ​អ្នក​ឆ្នាំខាល​ក៏ត្រូវ​ចាប់អារម្មណ៍​ឲ្យបាន​ច្រើន​ដល់​សុខភាព ។ ជាងនេះទៀត ឆ្នាំខាល​អាច​នឹង​ត្រូវរ​ង​ការ​ប្រជែង កើត​ទំនាស់​ច្រើន ក្នុង​ការងារ​នៅ​ឆ្នាំ ២០១៩​នេះ ។​

    – ​ឆ្នាំថោះ​នឹង​ជួប​ភ័ព្វសំណាង​ច្រើន ក្នុង​បញ្ហា​ហិរញ្ញវត្ថុ នៅ​ឆ្នាំ ២០១៩​នេះ គ្រា​ដែល​ចរន្ត​លុយ​ហូរ​ចូល​ហោប៉ៅ​មិន​ឈប់ឈរ ។ ស្ទើរ​គ្រប់​ទ្រង់​ជ្រុងជ្រោយ​ក្នុង​ជីវិត អ្នក​ឆ្នាំថោះ នៅ​ឆ្នាំកុរ​នេះ​ពោរពេញ​ដោយ​ភាព​រីករាយ និង​ព្រឹត្តិការណ៍​ល្អៗ​គួរឲ្យ​ចង​ចាំ ។​

    – ​ក្នុង​ឆ្នាំកុរ​នេះ​ អ្នក​ឆ្នាំ​រោង គួរ​ប្រយ័ត្ន​ខាតបង់​ទ្រព្យ​របស់ គួរ​ពិនិត្យ​ឡើងវិញ​ពី​ការវិនិយោគ គប្បី​រក្សាទ្រព្យ​ឲ្យ​សុវត្ថិភាព​ចៀសវាង​ការបាត់បង់ ។​

    – ​ឆ្នាំ ២០១៩​នេះ អ្នក​ឆ្នាំម្សាញ់ គួរ​រក្សា​អាកប្បកិរិយា​ឱន​លំទោន ធ្វើ​រឿង​សប្បុរសធម៌​ឲ្យបាន​ច្រើន ហើយ​បន់ស្រន់​ថា “​អ្វីៗ​គ្រប់យ៉ាង​នឹង​កន្លងផុត​” ។ ក្នុង​ឆ្នាំនេះ អ្នក​ប្រទះ​ការលំបាក​ជាច្រើន តែ​អំឡុងពេល​នោះ​ពុំ​អូសបន្លាយ​វែង​ទេ តែ​ត្រូវ​ចងចាំ​ថា គប្បី​រក្សា​ស្មារតី​នឹងនរ វៀងវៃ ។​

    – ​ចំពោះ​ឆ្នាំមមី​វិញ ឈាន​ចូល​ឆ្នាំកុរ អ្នក​មាន​ព័ត៌មាន​រីករាយ​ច្រើន ហើយ​ត្រូវបាន​ទេវតា​សំណាង​តាម​ជួយ​យក​អាសារ ។ ត្រូវ​ចាំ​ថា​ទេវតា​សំណាង​នឹង​រក​អ្នក លុះត្រា​អ្នក​ចៀស​ឆ្ងាយ​ពី​ជម្លោះ និង​រឿងអាស្រូវ​ចាក់​ស្មុគ ។​

    – ​ឱកាស​ការងារ​និង​សំណាង​ក្នុង​ជំនួញ​សម្រាប់​អ្នក​ឆ្នាំមមែ និង​អូសបន្លាយ​ពី​ឆ្នាំ ២០១៨ មកដល់​ឆ្នាំ ២០១៩ ។ ទោះបី​ក្នុង​ឆ្នាំនេះ អ្នក​ជួប​ការលំបាក​ខ្លះៗ តែ​នឹង​តែង​ត្រូវបាន​ការពារ​ចាក​ផុត​ពី​ការខាតបង់​សម្រាប់​ឆ្នាំ ២០១៩​នេះ ។​

    – ​ឆ្នាំកុរ​ក៏​នាំ​លុយ​កាក់​ច្រើន​ដល់​អ្នក​ឆ្នាំ​វក ពិសេស​ពី​ការវិនិយោគ​លើ​អចលនទ្រព្យ ។ ថ្វី​ត្បិត​រាសី​ល្អ​នឹង​មាន​ដល់​អ្នក​ឆ្នាំវក​លើ​គ្រប់​ផ្នែក​ក្តី តែ​គប្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ល្អ ហើយ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន ។​

    – ​ក្នុង​ឆ្នាំ​២០១៩ ឆ្នាំរកា​គប្បី​បំភ្លេចចោល​នូវ​កង្វល់ និង​កំហុសឆ្គង​នា​អតីតកាល ប្រឹងប្រែង​ធ្វើឲ្យ​ផ្លាស់ប្តូរ​ខ្លួនឯង និង​បរិស្ថាន​ជុំវិញ ។ ទន្ទឹម​នោះ​ឆ្នាំរកា​ក៏​ត្រូវ​យកចិត្តទុកដាក់​ដល់​ការថែទាំ​សុខភាព​ផ្ទាល់ខ្លួន ហើយ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យបាន​ម៉ត់ច​ត់​ល្អ ។​

    ​- ឆ្នាំចរ មានឱកាស​តិចតួច​នឹង​ស្វែងយល់ ឬ​ចាប់ផ្តើម​គ្រោងការណ៍​ថ្មី​ក្នុង​ឆ្នាំ ២០១៩ ។ អ្នក​គប្បី​ប្រឹងប្រែង​ឲ្យបាន​ទ្វេដង ទើប​សម្រេច​បាន​គោលដៅ ដោយសារ​ត្រូវ​ប្រឈម​ឧបសគ្គ ឬ​ការខាតបង់ ។​

    ​- ចំណូល​របស់​ឆ្នាំកុរ អាច​នឹង​កើតឡើង​ក្នុង​ឆ្នាំ ២០១៩ តែ​អ្នក​ក៏​ត្រូវ​ប្រទះ​នូវ​រឿងរ៉ាវ ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យ​ទៅវិញ​ខ្លះ​ដែរ ។ ឆ្នាំកុរ​គប្បី​ចៀសវាង​ការ​អួត​បង្ហាញ​ពី​រឿង​ដាក់ទុន​រកស៊ី ហើយ​ក៏​ត្រូវ​ថ្លឹងថ្លែង​ចំណាយ​ឲ្យបាន​ល្អ ចៀសវាង​ការចាយវាយ​ពុំ​ចាំបាច់ ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ