• ឆ្លងឆ្នាំនៅ ខេត្តព្រះសីហនុ ឆ្នាំនេះ មានភ្ញៀវទេសចរប្រមាណជាង ២២ម៉ឺននាក់ កើនឡើង ១,៥ភាគរយ ធៀបនឹងឆ្នាំ២០១៧

    លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹង នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នេះថា ពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់រាត្រីថ្ងៃទី៣១​​ ខែធ្នូ ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួល បានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ២២៥.០០០នាក់ គឺមានការកើនឡើងចំនួន ១,៥ភាគរយ ធៀបនឹងឆ្នាំ២០១៧។

    ដែលក្នុងនោះដែរ មានភ្ញៀវទេសចរជាតិមានចំនូន ៩៤.៦៥៤នាក់ ថយចុះ ១៩,៣៣ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២០.៨៤៦នាក់ កើនឡើង ១៥,១៨ភាគរយ ៕

    ប្រភព៖ AKP

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ