• Jennie តារាស្រី BLACKPINK កំពុង​ណាត់​ជួប Kai បុរស​សង្ហា​ក្រុម EXO

    (កូរ៉េ)៖ កាលពីមុនមានសេចក្តីរាយការណ៍ថា Jennie តារាចម្រៀងស្រីក្រុម BLACKPINK និងសមាជិក EXO Kai កំពុងមានណាត់ជួបអស់រយៈពេលពីរបីខែមក បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេប្រទះឃើញ នៅឯសួនកំសាន្តមួយនាទីក្រុងសេអ៊ូល។

    សាក្សីដែលបានឃើញតារា K-Pop ទាំងពីរបានឲ្យដឹងថា ពេលនោះ Jennie បានដើរសំដៅចូលទៅក្នុងរថយន្តរបស់ Kai ដើម្បីធ្វើដំណើរទៅកាន់កន្លែងណាត់ជួប ហើយអ្វីដែលគួរឲ្យរំភើបនោះគឺ Kai និង Jennie កំពុងស្ថិតនៅក្រោមពន្លឺព្រះច័ន្ទដ៏រ៉ូមែនទិកជាមួយគ្នាទៀតផង។

    ដោយឡែក YG Entertainment បានចេញសេចក្តីថ្លែងការណ៍មុនគេ ដោយអះអាងថា មិនបានដឹងពីទំនាក់ទំនងស្នេហ៍របស់តារាចម្រៀងទាំងពីរឡើយ ខុសប្លែកពី SM Entertainment ដែលបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា Jennie និង Kai កំពុងស្វែងយល់ចិត្តគ្នាជាមួយនឹងអារម្មណ៍ដ៏ល្អ។ អ្នកគាំទ្ររបស់ពួកគេវិញបានសម្តែងក្តីរីករាយ និងអបអរសាទរដល់គូស្នេហ៍ថ្មី ដែលបើកទំព័រដើមឆ្នាំ២០១៩នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ