• ចំណាំមុខទុកទៅ! ចាប់ខ្លួនបាន៣នាក់ លូកហោប៉ៅ នៅផាប់ស្រ្ទីត នៅក្នុងយប់ឆ្លងឆ្នាំ

    ខេត្តសៀមរាប៖ នគរបាលបានឲ្យដឹងថាមនុស្សចំនួន៣នាក់ ត្រូវបានចាប់ខ្លួន នៅយប់ឆ្លងឆ្នាំ (ករណីលូកហោប៉ៅលួចទ្រព្យសម្បត្តិគេ)នៅផាប់ស្រ្ទីត។ ក្នុងនោះស្ត្រីម្នាក់ជាមុខសញ្ញាចាស់ធ្លាប់ ចាប់ខ្លួនកន្លងទៅផងដែរ។

    លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថាកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះល្បាតក្នុងតំបន់ផាប់ស្ទ្រីត នៅបុណ្យចូលឆ្នាំសកលយប់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៩ឃាត់ខ្លួនមុខសញ្ញា លូក ហោប៉ៅចំនួន៣នាក់ប្រុស០២ ស្រី១ ដែលមាន២ក្រុម៖

    ក្រុម១៖ ម្នាក់ ឈ្មោះ គឹម សុភា ភេទ ប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិ សែសិន ឃុំ អូរអំបិល ក្រុង សេរីសោភ័ណ្ឌ ខេត្ត បន្ទាយមានជ័យ ។ និងម្នាក់ទៀត ឈ្មោះ ពេញ សាន្ត ហៅ ស្នា ភេទ ប្រុស អាយុ ៤១ ឆ្នាំ នៅភូមិ តាពួង ឃុំ តាមុឺន ស្រុក ថ្មគោល ខេត្ត បាត់ដំបង។

    អ្នកទាំងពីរបានសារភាពថា នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៨បានពិភាគ្សាគ្នា ធ្វើសកម្មភាពលួច (លូកហោប៉ៅលួចទ្រព្យសម្បត្តិគេ)នៅផាប់ស្រ្ទីតខេត្តសៀមរាប ពេលនោះឯកភាពគ្នា។ លុះដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ២០:៣០នាទី អ្នកទាំងពីរបានដើីរក្នុងតំបន់ផាប់ស្ទ្រីតបំរុងធ្វើសកម្មភាពលួច ក៏ត្រូវកំលាំងយើងឃាត់យកមកសួរនាំតែម្តង។

    ក្រុម២៖ មានឈ្មោះ រឿន សុខស្រីមុំ ភេទ ស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិ ដីថ្មី សង្កាត់ ខ័ណ្ឌ ពោធិ៍សែនជ័យ ក្រុង ភ្នំពេញ (មុខសញ្ញាចាស់)។

    ឈ្មោះ រឿន សុខស្រីមុំ បានសារភាពថា ខ្លួននិងគូរកនខ្ទើយពីរនាក់ទៀតបានចេញពីភ្នំពេញមកសៀមរាបបានធ្វើសកម្មភាពលួចបានពីរលើក លើកទី១នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ នៅ ផ្សារទំនើបហេរីថេក លួចបាន លុយ៤០ដុល្លា លើកទី២ នៅថ្ងៃទី៣០ខែធ្នូ ២០១៨ នៅផ្សារទំនើបហេរីថេកលួចបានទូរស័ព្ទiPhone 6 ព៌ណទឹកមាសមួយគ្រឿង ស្ថិតក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំក្រុងខេត្ត សៀមរាប។ លុះដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ ម៉ោង២១និង០០នាទី ខ្លួនបំរ៉ុងធ្វើសកម្មភាពលួចនៅតំបន់ផាប់ស្ទ្រីត តែត្រូវសមត្ថកិច្ចចាប់រូបខ្លួនតែម្តង ចំណែគូកនខ្ទើយពីរនាក់គេចខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ