• បុរសម្នាក់ ខឹងប្រពន្ឋស្រវឹងស្រាហើយជេរម្រ៉ាយកប់ៗមាត់ វាយជ្រុលដៃ រហូតដល់ស្លាប់

    ខេត្តក្រចេះ ៖ បុរសម្នាក់ ខឹងប្រពន្ឋស្រវឹងស្រាហើយជេរម្រ៉ាយ កប់ៗមាត់ វាយជ្រុលដៃ រហូតដល់ស្លាប់ ដែលកើតឡើងកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨នៅរោងស្រែដាច់ស្រយាលមួយកន្លែង ស្ថិតនៅឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ។ ជនដៃដល់មានឈ្មោះ ស៊ន ឡា អាយុ៥២ឆ្នាំ ចំណែកឯស្រ្តីជាប្រពន្ឋឈ្មោះ សុខ ឌឿ អាយុ៤៩ឆ្នាំ មានកូន៤នាក់ ស្រី២នាក់ រស់នៅកន្លែងកើតហេតុ។

    លោក ហេង ប៊ុនធឿន នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី បានឲ្យដឹងថា៖ បុរសជាជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក ចុះទៅចាប់ខ្លួននៅថ្ងៃទី៣១​ ខែធ្នូ ក្រោយបង្កហេតុវាយសម្លាប់ប្រពន្ឋបានមួយថ្ងៃ មូលហេតុខឹងនិងស្រ្តីជាប្រពន្ឋផឹកស្រវឹងស្រា និងបានជេម្រ៉ាយកប់ៗមាត់។ ការឃាត់ខ្លួននេះសមត្ថកិច្ចចោទពីបទ ហឹង្សាដោយចេតនា មានស្ថានទំងន់ទោស បច្ចុប្បន្នកំពុងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ៕

    ប្រភព៖ Khmernews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ