• សមាជិកសភា​ថ្មីរបស់ «បង់ក្លាដែស» នឹងស្បថចូលកាន់​តំណែង​នៅថ្ងៃទី៣ ខែមករាខាងមុខនេះ ក្រោយជាប់ឆ្នោត​នាយករដ្ឋមន្ត្រីថ្មី

    (ដាកា)៖ សមាជិកសភាថ្មីទាំង ៣០០រូប នឹងត្រូវស្បថចូលកាន់តំណែង​​ជាផ្លូវការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតជាតិបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ និងការ​ប្រកាស​លទ្ធផល​បឋម​បានបង្ហាញថា គណបក្ស​របស់​លោកស្រី​នាយករដ្ឋមន្ត្រី ហ្សេក ហាស៊ីណា (Sheike Hasina) និងគូកនរបស់​លោកស្រី នៅតែរក្សា​បាន​អាសនៈភាគច្រើន​បំផុត គឺចំនួន ២៨៨អាសនៈ​នៅក្នុងសភា​តំណាងរាស្ត្រ។ នេះបើតាមការ​ចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩។

    នៅក្រោយការស្បថចូលកាន់​តំណែងរបស់សមាជិកសភា​ ពីរថ្ងៃបន្ទាប់​គឺនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ លោកស្រី ហាស៊ីណា ក៏នឹងត្រូវស្បថឡើង​​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បង់ក្លាដែស មួយអាណត្តិថ្មីទៀតដែលជាអាណត្តិទី ៣ របស់លោកស្រី​ផងដែរ ខណៈគណៈកម្មការ​រៀបចំការបោះឆ្នោតបាន​បញ្ជាក់ថា មនុស្សជាង ១០៤លាននាក់​មានសិទ្ធិ​ទៅ​បោះឆ្នោត៕

    គួរបញ្ជាក់ថា ការបោះឆ្នោត​​​នៅបង់ក្លាដែស បានប្រព្រឹត្តទៅកាល​ពី​ថ្ងៃអាទិត្យសប្តាហ៍​មុន ដោយ​មានបាតុភាព​មួយចំនួនបាន​កើតឡើង នោះគឺអំពើហិង្ស​រវាងក្រុមអ្នកគាំទ្រ​បក្សនយោបាយ​ផ្សេងៗគ្នា ដែលបានបណ្តាល​ឲ្យមនុស្សស្លាប់ចំនួន ១៧នាក់។ ទោះបីជាបែបនេះក្តី អ្នកអង្កេតការណ៍​មួយចំនួនបានលើកឡើងថា ការបោះឆ្នោត​នៅបង់ក្លាដែស​លើកនេះ គឺល្អជាងឆ្ងាយ​បើប្រៀបធៀប​កាលពីអាណត្តិមុនៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ