• ស្គាល់ ៩ ប្រទេសធំៗដែលស្ថិតក្នុង«​សហភាព​អឺរ៉ុប» តែ​បែរជាមិនចាយ​លុយ​អឺរ៉ូ

    សហភាព​អឺរ៉ុប​ ឬ ហៅ​កាត់​ថា​ EU ជា​ស្ថាប័ន​មួយ​នៃ​បណ្ដុំ​ប្រទេស​ទាំង​ ២៨ ដែល​សហការ​គ្នា​ស្ទើរ​តែ គ្រប់​វិស័យ​ទាំង​អស់។​ ចំណែក​ឯ​រូបិយប័ណ្ណ​វិញ​ ប្រទេស​ជា​សមាជិក​ស្ថាប័ន​នេះ​ភាគ​ច្រើន​ក៏​ប្រើ​ដូច​គ្នា​ដែរ​ គឺ​ពួក​គេ​ប្រើប្រាស់​លុយ​អឺរ៉ូ​តាំង​ពី​ឆ្នាំ ១៩៩៩។ យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​ស្ថាប័ន​នេះ មិន​បាន​ប្រើ​ប្រាស់​លុយ​អឺរ៉ូ​ជា​ផ្លូវ​ការ​ទេ។ ប្រទេស​ទាំង​នោះ​មាន​ដូច​ជា​៖

    ១. ប្រទេស​ប៊ុលហ្គារី៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Bulgarian Lev (BGN) ហើយ​នឹង​ប្រើប្រាស់​លុយ​អឺរ៉ូ​នៅ​ពេល​ដែល​សម្រេច​លក្ខខ័ណ្ឌ​ចាំបាច់​របស់​ខ្លួន។

    ២. ប្រទេស​ក្រូអាត៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Croatian Kuna (HRK) ហើយ​នឹង​ប្រើប្រាស់​លុយ​អឺរ៉ូ​នៅ​ពេល​ដែល​សម្រេច​លក្ខខ័ណ្ឌ​ចាំបាច់​របស់​ខ្លួន។

    ៣. សាធារណរដ្ឋ​ឆេក៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Czech Koruna (CZK) ហើយ​កំពុង​ត្រៀម​ខ្លួន​នឹង​​ប្រើប្រាស់​លុយ​អឺរ៉ូ។

    ៤. ប្រទេស​ដាណឺម៉ាក​៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Danish Krone (DKK)។

    ៥. ប្រទេស​ហុងគ្រី៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Hungarian Forint (HUF) ហើយ​កំពុង​ត្រៀម​ខ្លួន​នឹង​​ប្រើប្រាស់​លុយ​អឺរ៉ូ។

    ៦. ប្រទេស​ប៉ូឡូញ៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Polish Zloty (PLN) ហើយ​កំពុង​ត្រៀម​ខ្លួន​នឹង​​ប្រើប្រាស់​លុយ​អឺរ៉ូ។

    ៧. ប្រទេស​រ៉ូម៉ានី​៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Romanian Leu (RON) ហើយ​នឹង​ប្រើប្រាស់​លុយ​អឺរ៉ូ​នៅ​ពេល​ដែល​សម្រេច​លក្ខខ័ណ្ឌ​ចាំបាច់​របស់​ខ្លួន។

    ៨. ប្រទេស​ស៊ុយអែត៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Swedish Krona (SEK) ហើយ​នឹង​ប្រើប្រាស់​លុយ​អឺរ៉ូ​នៅ​ពេល​ដែល​សម្រេច​លក្ខខ័ណ្ឌ​ចាំបាច់​របស់​ខ្លួន។

    ៩. ចក្រភពអង់គ្លេស​៖ នៅ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​គឺ​លុយ​ផោន​៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ