• ក្រោយការរិះគន់ខ្លាំង អ្នកបង្កើតកម្មវិធីដើរលើអំបែងកែវ និយាយថា «គេដើរជាន់ ២ទៅ៣ឆ្នាំហើយ មិនដែលមានបញ្ហាទេ»

    កាលបីពេលថ្មីៗកន្លងទៅនេះ កម្មវិធីសិក្ខាសាលាមួយដែលមានឈ្មោះថា «ជំរំអ្នកចំបាំង» ជាពិសេសវគ្គ(ដេីរលេីអំបែងដប) ដែលបង្កេីតឡេីងដោយលោកគ្រូអគ្គនាយក យ៉ន សេងហាន ដែលអ្នកចូលរួម ត្រូវដើរជាន់អំបែងកែវ ឬរងើកភ្លើង ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក និងទទួលនូវការរិះគន់យ៉ាងខ្លាំង។

    បន្ទាប់ពីមានការរិះគន់នេះ លោក យ៉ន សេងហាន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់លោកថា៖ «ហេតុអីបានជាខ្មែរយើងមួយចំនួនខ្លាចអំបែកដបដូចខ្លាចគ្រាប់បែកចឹង ខ្ញុំជាអ្នកបង្កើតកម្មវិធី​ហ្នឹងនៅស្រុកខ្មែរ​រយៈពេល២ទៅ៣ឆ្នាំហើយ មិនមានអ្នកណាម្នាក់មានបញ្ហានោះទេ រហូតដល់ពេលនេះមានអ្នកនយោបាយ បណ្ឌិត សាស្រ្តាចារ្យ គ្រូបង្រៀន តារា សេដ្ឋីស្រុកខ្មែរខ្លះនាំគ្នាកើតទុក្ខមិនសុខចិត្តបានរិះគន់មិនមានមូលដ្ឋានច្បាស់លាស់ដោយការមិនយល់ តាំងខ្លួនឯងម្នាក់ៗអស្ចារ្យគ្រប់រឿង បើមិនយល់ អាចសួរខ្ញុំ ឬអ្នកចូលរួមបាន ឈប់ធ្វើបុរេវិនិច្ឆ័យទៅ!​»។

    ស្របពេលនោះដែរអ្នកដែលចូលរួមក្នុងសិក្ខាសាលាមួយនេះក៏បានបញ្ចេញសារបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួនដែលបានចូលរួមក្នុងកម្មវិធីនេះជាហូហែរថា៖ «កម្មវិធីបណ្ដុះបណ្ដាលដើរលើអំបែងកែវបានចប់ដោយជោគជ័យដោយគ្មាននរណាម្នាក់មានគ្រោះថ្នាក់ឡើយ​​​​​ ហើយមិនត្រឹមតែប៉ុណ្នឹងទេថែមទាំងធ្វើអោយពួកយើងទាំងអស់គ្នាក្លាហានហ៊ានសំរេចនូវគោលដៅធំទៀតផង​​ ហើយធ្វើអោយពួកយើងទាំងអស់គ្នាជំរុះចេញនូវភាពអវិជ្ជមាន ពាក្យថាមិនអាចទៅរួចគឺគ្មានទៀតទេសម្រាប់ពួកយើងទាំងអស់គ្នា​​ ហើយនាងខ្ញុំក៏សូមអរគុណខ្លាំងមែនទែនដល់លោកអគ្គនាយកក្រុមហ៊ុន​ សេងហាន​ ដែលបានបង្កើតកម្មវិធីដ៏អស្ចារ្យមួយនេះឡើង​​ ដើម្បីដាស់គ្រប់គ្នាអោយភ្ញាក់ចេញអំពីគំនិតអវិជ្ជមានកាគិតមិនល្អ(​ 29,30,31)»៕

    ដូចនេះក្នុងសារចុងក្រោយរបស់ លោកគ្រូអគ្គនាយក យ៉ន សេងហាន បានបញ្ជាក់យ៉ាងច្បាស់ចំពោះអ្នករិះគន់លោកថា៖ «បើមិនយល់ អាចសួរខ្ញុំ ឬអ្នកចូលរួមបាន ឈប់ធ្វើបុរេវិនិច្ឆ័យទៅ!​»៕

    អត្ថបទដោយ៖ Phearak

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ