• ​ក្នុងរយៈពេល​មួយ​ឆ្នាំ​ ២០១៨នេះ មន្ទីរ​ពេទ្យ​គន្ធបុប្ផា បានពិនិត្យនិង​ព្យាបាល​កុមារ​នៅកម្ពុជា​ជាង​មួយ​លាន​នាក់​!

    សម្រាប់​រយៈពេល​មួយ​ឆ្នាំ​២០១៨ នេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​បាន​ជួយ​ពិនិត្យ​ និង​ព្យា​បាល​កុមារ​កម្ពុជា​ជាង​មួយ​លាន​នាក់​ រួម​ទាំង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជាង​១៥​ម៉ឺន​នាក់​ផង។

    ក្នុង​របាយការ​ណ៍​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពី​ម្សិល​មិញ​ មន្ទីរពេទ្យ​នេះ​បាន​ពិនិត្យ​ព្យាបាល​​ដល់​កុមារ​ចំនួន​៩៦១ ២៥៦ ករណី សម្រាប់​ផ្នែកពិគ្រោះ​ជំងឺ​ក្រៅ។ ដោយ​ឡែកមាន​កុមារ​ ១៦១ ៤២៤ ករណី​ ទៀត​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ ត្រូវ​សម្រាក​ព្យា​បាលក្នុង​មន្ទីរ​ពេទ្យ។ ប្រ​ភព​ដដែល​បញ្ជាក់។

    ប្រ​ភព​ខាង​លើ​បន្តថា​ក្នុង​នោះ​ក៏មាន​ដែរ​កុមារ​មានជំ​ងឺ​គ្រុន​ឈាមធ្ងន់​ធ្ងរ​ចំនួន​១៤ ៦១៥ ករណី​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដូច​គ្នា។ បើ​តាម​មន្ទីរ​ពេទ្យ​អត្រាម​រណភាព​របស់​កុមារនៅ​ក្នុង​មន្ទីរពេទ្យ​បាន​ថយ​ចុះពី​០,២៥​ភាគ​រយ​ក្នុង​ឆ្នាំ២០១៧ មក​ត្រឹម​០,២៣​ភាគ​រយ​នៅ​ឆ្នាំ​២០១៨​។

    ក្រៅពី​និត្យ និង​ព្យាបាល​កុមារ មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ខេត្ត​សៀម​រាប ក៏​បាន​ទទួល​ពិនិត្យ​ និង​តាម​ដាន​ស្រ្តីមាន​ផ្ទៃ​ពោះ​ចំនួន​​១៥៤ ៨១៦​ករណី និង​ស្រ្តី​សម្រាលកូន​មាន​ចំនួន​​២៧ ៣០៩​​នាក់។

    គួរ​បញ្ជាក់ថា​មន្ទីរ​ពេទ្យ​មួយ​នេះ​មាន​បុគ្គលិក​ជាជនជាតិ​ខ្មែរ​ចំនួន​២ ៥០០​នាក់។ ប្រ​ភព​ថវិកា​បាន​មកពី​សម្បុរសជន​ ដែល​ភាគច្រើន​នៅ​កម្ពុជា និង​នៅ​ប្រ​ទេស​ស្វីស។ រដ្ឋាភិបាល​កម្ពុជា កាក​បាទ ក្រហម​កម្ពុជា និង​រដ្ឋាភិបាល​ស្វីស ក៏​ជា​ប្រ​ភព​ថវិកា​សំខាន់​សម្រាប់​មន្ទីរ​ពេទ្យ​នេះ​ផង​ដែរ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ