• ស្រីស្អាត ចាញ់បោក Tii Fee ថាឲ្យ 60$ គ្រាន់តែមកជួបមុខ តែចុងក្រោយ ខាតលើសដើម (មានវីដេអូ)

    យប់មិញ​នេះ​ មានករណីនារីស្រស់ស្អាតម្នាក់ត្រូវបាន​ បុរសម្នាក់ធ្វេីសកម្មភាពយកកំបិតផ្ជង់ក​ ប្លន់យកទ្រព្យសម្បត្តិអស់ជាង៣០០០$​ នៅផ្ទះសំណាក់បៃតង។

    នារីរងគ្រោះមានឈ្មោះ​ សា​ មានអាយុ២៤ឆ្នាំ​ ដោយនារីរងគ្រោះបានអះអាងថា​ បុរសម្នាក់​ ដែលមានឈ្មោះក្នុងអាខោនហ្វេសបុក​ ឈ្មោះ​ Tii Fee ដែលបានបបួលនាងមកផ្ទះសំណាង​ តែថានឹងអោយលុយនាង៦០$​ គ្រាន់តែចង់ជួបមុខ​ តែជាអកុសល​ នាងត្រូវបានបុរសម្នាក់នោះធ្វេីសកម្មភាពយកកំបិតភ្ជង់កប្លន់​ យកអស់ទ្រព្យសម្បត្តិមួយចំនួន​ ជាង៣០០០$​ ដោយមានទូរស័ព្ទ​ IPhone X មួយគ្រឿង​ ចិញៀនពេជ្រមួយវង់​ និងគ្រឿងអលង្ការមួយចំនួនទៀត។

    ជនល្មេីសបន្ទាប់ពីធ្វេីសកម្មភាពរួច​ បានគេចខ្លួនបាត់ស្រមោល​ ដោយបានគំរាមនារីរងគ្រោះថា​ បេីសិននាងហ៊ានតែស្រែក​ ពេលគេដេីរចេញទៅ​ គឺគេនឹងមកសម្លាប់ចោល សុខចិត្តដេកក្នុងគុកតែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ