• ព្រលានយន្តហោះខេត្តសៀមរាប! បុរស​ម្នាក់លួចទៅដេកក្នុងកង់យន្តហោះ ហើយត្រូវធ្លាក់ស្លាប់ ពេលយន្តហោះ ហោះឡើង

    សៀមរាប ៖ អ្នកលេង​បណ្ដាញ​សង្គម​កំពុងមាន​ការភ្ញាក់ផ្អើល នឹង​រឿង​មិនគួរ​កើត​មួយ ស្រប​ពេលដែល​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ផ្សាយ​ថា​មាន​បុរស​ម្នាក់​បាន​ស្លាប់ ដោយ​ធ្លាក់​ពីលើ​កង់​យន្តហោះ អំឡុង​ពេលដែល​យន្តហោះ​បាន​ហោះហើរ​ឡើង​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។​

    តាម​ការបំភ្លឺ​ពីសា​ក្សី​បានអោយដឹងថា នៅវេលា​ម៉ោង​ប្រហែល​១០​និង​២០​នាទី ថ្ងៃទី​៣១ ខែធ្នូ ពេល​ខ្លួន​កំពុងធ្វើការ​ក៏​បានឃើញ​យន្តហោះ​ដែល​កំពុងតែ​ហោះហើរ មាន​កម្ពស់​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ឃើញ​មាន​មនុស្ស​ម្នាក់​ធ្លាក់​ពី​កង់​យន្តហោះ ដែលមាន​ចំងាយ​ពី​ខ្លួន​ប្រហែល​២០០​ម៉ែត្រ ហើយ​យន្តហោះ​នោះ​ក៏​ហោះហើរ​បាត់ទៅ​។ តាម​ការ​ព​និត្យ​របស់​ជំនាញ​បច្ចេកទេស សាកសព​ស្លាប់មាន​សភាព បាក់ដៃ​ជើង​រយៈ​ភ្លៅ​។ សាកសព​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នោះទេ សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​សាច់ញាតិ ហើយ​សាកសព ត្រូវបាន​គេ​ដឹក​ចេញ​ភ្លាមៗ យកទៅ​តម្កល់ទុក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

    ​លុះដល់​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​គ្រប់ផ្នែក រួមជាមួយ​នគរបាល​ជំនាញ​បច្ចេក ទេស ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​អ្នកគ្រប់គ្រង​ព្រលានយន្តហោះ បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព និង​បើក​ការស៊ើបអង្កេត​ទៅលើ​៣​ចំណុច​ស្វែងរក​សម្ភាសន៍​សាក្សី ពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើការ​ពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព​។​

    ​តាម​ការពិនិត្យ​លើ​កាមេរ៉ា គឺ​នៅវេលា​ម៉ោង​៥​និង​៣​នាទី​ព្រឹក ថ្ងៃទី​៣១​ធ្នូ បានឃើញ​សកម្មភាព​មនុស្ស​ម្នាក់ ដើរ​ទៅរក​យន្តហោះ​ស្កា​យ បន្ទាប់មក​បន្ត​ដើរទៅ​JC ហើយ​បន្តទៅ​យន្តហោះ កើតហេតុ ឡាន​ម៉ី ដោយ​មនុស្ស​ម្នាក់​នោះ បាន​ដើរទៅ​ដេក​នៅក្នុង​កន្លែង​កង់រ​បស់​យន្តហោះ លុះដល់​ម៉ោង​១០​និង​២០​នាទី យន្តហោះ​បានធ្វើ​ការហោះហើរ ដោយ​មិនបាន​ដឹងថា មាន​មនុស្ស​ចូលទៅ​សំងំ​ក្នុង​កង់​យន្តហោះ​ឡើយ​។​

    ​មហាជន​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ការធ្វេសប្រហែស របស់​មន្ត្រី​ក្នុង​ព្រលានយន្តហោះ​សៀមរាប ពីព្រោះថា​មុននឹង​អនុញ្ញាត​ឲ្យ​យន្តហោះ ហោះហើរ​គឺមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​បំផុត​។ ដែល​នេះ​ជា​កំសោយ របស់​មន្ត្រី​ក្នុង​ព្រលានយន្តហោះ​សៀមរាប​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ