• ជួយស៊ែផង! ដូចជាសាហាវពេក គ្រាន់តែរឿងទឹកសុទ្ធសោះ មន្ត្រីទាហានចិត្តខ្លាំង ដកកាំភ្លើងវាយគេបែកក្បាល រួចចង់អូសទៅបាញ់ចោលទៀត

    (ភ្នំពេញ)៖ ឆ្នាំថ្មីទើបតែមកដល់ ស្រាប់តែរឿងថ្មីបានមកដល់ទៀត ដោយមន្ត្រីទាហានចិត្តខ្លាំងម្នាក់ កំពុងតែធ្វើឲ្យល្បីក្នុងបណ្តាញសង្គមជាថ្មី ដោយសារតែរឿងទឹកសុទ្ធមួយដប កើតជារឿងក្តៅក្រហាយដកកាំភ្លើងវាយក្បាលបុគ្គលិកក្នុងហាងម៉ាស្សារមួយកន្លែង រួចចង់អូសបុគ្គលិករូបនោះទៅបាញ់ចោលទៀត។ នេះបើតាមការរៀបរាប់ពីហ្វេសប៊ុកមួយដែលមានឈ្មោះថា Elephant Massage។

    ក្នុងទំព័រហ្វេសប៊ុកនេះបានសរសេររៀបរាប់ថា៖ «ជួយស៊ែផង កុំអោយមានការរំលោភបំពានអញ្ចឹងទៀត!!! កាំភ្លើងសម័យមុនគេប្រើការពារជាតិ សម័យប៉ុលពត គេប្រើសំលាប់មនុស្ស ចុះសួរថា សម័យនេះ កាំភ្លើងគេប្រើសំរាប់វាយក្បាលប្រជាជនមែន។ អស់លោកអ្នកណាជាមេកើយ សូមបើកភ្នែកមើលកូនចៅខ្លួន រួចចេញមុខមកដោះស្រាយផង។(ម្នាក់ពាក់អាវពណ៌ទឹកក្រូច ឈ្មោះក្នុង ហ្វេសបុកNarak Narak)

    ភ្ញៀវពីរនាក់ស្រវឹងខ្លាំងមកស្ទីមចង់បានទឹកសុទ្ធត្រជាក់ តែចៃដន្យអស់ បុគ្គលិកស្ទីមក៏យកទឹកសុទ្ធមិនត្រជាក់មកអោយញ៉ាំ ភ្ញៀវស្រាប់តែខឹងក្រោធខ្លាំងរួចដកកាំភ្លើងវាយបុគ្គលិកបើកក្បាល រួចបំអូសដៃយកទៅបាញ់ចោល តែបានបុគ្គលិកឃាត់ទាន់។(ចិត្តព្រៃផ្សៃដូចប៉ុលពត)»

    ក្នុងនាមយើងជាមន្ត្រីយោធាគួរណាស់ធ្វើចិត្តឲ្យស្ងប់ មិនគួរលង់ខ្លួននិងគ្រឿងស្រវឹង គ្រប់គ្រងខ្លួនលែងបាន បង្កហឹង្សារនិងភាពក្តៅក្រហាយដល់ប្រជាជនស្លូតត្រង់ឡើយ។ ដូចនេះក្នុងនាមជាពលរដ្ឋទូទៅ សូមអំពាវនាវដល់បងៗមួួយចំនួន កុំចូលចិត្តប្រើអំណាច និងអំពើរហឹង្សារ ព្រោះពេលខ្លះកំហឹងនាំឲ្យខាតប្រយោជន៍។ ខឹងខុស ខឹងខូច ខឹងខាត៕

    ចង់ដឹងច្បាស់យ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

    អត្ថបទដោយ៖ Phearak

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ