• លោកពូកុយ ទោះបីនៅមានរបួសក្រោយគ្រោះថ្នាក់ចរាចរ ក៏លោកពូឆ្លៀតទៅបុណ្យ​សព​គម្រប​ខួប​ ៧ថ្ងៃរបស់ ខេមរៈ​ ​ស្រីពៅ

    មហាជន​ខ្មែរ​ នៅទូទាំង​ប្រទេស​កម្ពុជា​ បានចូលរួម​រំលែក​ទុក្ខ​ យ៉ាង​ក្រៀម​ក្រំ​ ក្រោយ​ពី​ទទួលបានដំណឹង​របស់​តារាចម្រៀង​ ខេមរៈ​ ស្រីពៅ​ ដែលបាន​ ទទួល​មរណភាព​កាលពី​ម៉ោង​ ១រសៀល​​ ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០១៩​ នៅមន្ទីរពេទ្យ​ប្រទេស​ ​ឥណ្ឌា​ ដោយសារ​តែ​ជំងឺ​សួត​ និង​ក្រលៀន​យ៉ាង​ធ្ងន់ធ្ងរ​ ក្រោយពី​ចេញ​ទៅ​ព្យាបាល​អស់​រយៈពេល​ ២ខែ​។

    ពិធី​បុណ្យសព​របស់​ ខេមរៈ​ ​ស្រីពៅ​ មកដល់ថ្ងៃនេះ​ បានឈានដល់ពិធី​បុណ្យ​គម្រប់​ខួប​ ៧ថ្ងៃ​ហេីយ​ ហេីយថ្ងៃ​នេះក៏ត្រូវជា​ថ្ងៃ​នៃពិធី​ខួប​កំណើត​របស់​នាងផងដែរ​ ដោយក្រុម​គ្រួសារ​សព​ ក៏បានរៀបចំនំខួបកំណេីត​ ដេីម្បីធ្វេីជូន​នាងក្នុង​ថ្ងៃ​នេះ​ផងដែរ​។ ​

    ចំពោះ​ទិដ្ឋភាព​ ក្នុង​ពិធី​បុណ្យ​សព​គម្រប​ខួប​ ៧ថ្ងៃ​នេះ​ដែរ​ យេីង​សង្កេត​ឃើញ​ថា​ មាន​ការចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ និង​តារាល្បី​ក្នុង​វិថី​សិល្បៈ​ជាច្រើន​ បាននាំគ្នាមកចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ និង​ក្តុកក្តួល​ក្រៃលែង​​ដល់ក្រុម​គ្រួសារ​សព​ ដែលបានបាត់បង់​សមាជិក​គ្រួសារ​ទាំង​វ័យ​ក្មេង​បែបនេះ​។

    ក្នុង​នោះដែរ​ ក៏មាន​វត្តមានកំពូល​តារា​កំប្លែង​ជេីងចាស់​នាយ​ កុយ​ បានមកចូលរួមក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​ ៧ថ្ងៃ​របស់​ ខេមរៈ​ ស្រីពៅ​ ជាលេីកចុងក្រោយ​ផងដែរ​ បេីទោះជា​តារា​កំប្លែង​រូបនេះ​ មិនទាន់មានភាព​ជំងឺធូរ​ស្រាល​ ក្រោយពីបាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​ កាល​ពី​ថ្មីៗ​នេះ​ផងនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ