• ប្រទេស​កូរ៉េខាងជើង រំពឹង​ស្រូបភ្ញៀវទេសចរ​បរទេស បានច្រើន​ជាងឆ្នាំ​មុនៗ នៅក្នុងឆ្នាំ២០១៩

    (ប៉េកាំង)៖ សារព័ត៌មាន​រដ្ឋចិន Global Times បានរាយការណ៍ថា វិស័យទេសចរណ៍​នៅក្នុងប្រទេស​កូរ៉េខាងជើងនឹងមាន​កំណើន នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែ​ការកើនឡើងនៃ​ការផ្សព្វផ្សាយពី​ប្រទេសកុម្មុយនិស្ដមួយនេះ​ នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​​ចិន។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

    យោងតាម Global Times ការចូលរួមរបស់​ភ្ញៀវទេសចរបរទេស​ នៅក្នុងព្រឹត្តិការណ៍ រត់ម៉ារ៉ាតុងម៉ាងយ៉ុងដែ ដណ្តើមពានរង្វាន់អន្តរជាតិ (Mangyongdae Prize International Marathon) លើកទី ៣០ នៅក្នុងទីក្រុងព្យុងយ៉ាង​នៅខែមេសា​ខាងមុខនេះ​នឹងមាន​ការកើនឡើង ខណៈកាលពី ០៥ឆ្នាំមុន ភ្ញៀវទេសចរ​បរទេសជាង ១,០០០នាក់ បានចូលរួម​នៅក្នុង​ព្រឹត្តិការណ៍នេះ។

    សារព័ត៌មាន​រដ្ឋចិន​បានបន្ថែម​ទៀតថា ទីតាំងដែល​ទាក់ទាញ​ភ្ញៀវទេសចរច្រើនជាងគេ​របស់កូរ៉េខាងជើង​រួមមានទីលាន គីម អ៊ីលស៊ុង (Kim II-sung Square), វិមាន ជូចេ (the Juche Tower) សារៈមន្ទីរបដិវត្តន៍ ម៉េងយ៉ុងដែ (Mangyongdae Revolutionary Museum) ក្នុងទីក្រុងព្យុងយ៉ាង រួមទាំងភូមិផាន់ម៉ុនចុម (Panmunjom) ជាដើម។

    គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៨ សារព័ត៌មាន​អង់គ្លេស Guardian បានចេញផ្សាយ​នូវការសិក្សាស្រាវជ្រាវ​មួយដែលបញ្ជាក់ថា វិស័យទេសចរណ៍​បានជួយរកប្រាក់​ឱ្យកូរ៉េខាងជើងជាង ៤៤លានដុល្លារ​ក្នុងមួយឆ្នាំៗ ហើយបើតាម​សារព័ត៌មាន Channel News Asia ភ្ញៀវទេសចរបរទេសជាង ១០០,០០០នាក់​បានមកទស្សនកូរ៉េខាងជើង​ ក្នុងមួយឆ្នាំៗ​ដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ