• ពិធី​ឡើង​​គ្រង​រាជ​សម្បត្តិ​​នៃ​ស្តេច​អង្គថ្មី​របស់​ម៉ាឡេស៊ី ប្រារព្ធ​​ឡើង​​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ!

    (គូឡាឡាំពួរ)៖ នៅទីបំផុតព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី បានចូលរួមពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់មួយអាណត្តិរបស់ទ្រង់ដែលមានរយៈពេល ០៥ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

    ព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) មកពីរដ្ឋ ផាហាង (Pahang) ត្រូវបានបោះឆ្នោតជ្រើសតាំងជាព្រះមហាក្សត្រម៉ាឡេស៊ីថ្មី កាលពីសប្ដាហ៍មុន ដោយសមា ជិកគ្រួសាររាជវង្សនៃប្រទេស បន្ទាប់ពីការប្រកាសដាក់រាជ្យដ៏គួរឱ្យភ្ញាក់ផ្អើល របស់ព្រះមហាក្សត្រអង្គមុនកាល ពីពេលថ្មីៗកន្លងទៅនេះប៉ុណ្ណោះ។

    គួរបញ្ជាក់ថា ព្រះចៅ Abdullah បានចូលរួមពិធីស្បថឡើងគ្រងរាជ្យនៅព្រះរាជវាំង ដោយមាននាយករដ្ឋ មន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ ជាអ្នកអានពាក្យសម្បថ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ។ ព្រះចៅ Abdullah មានព្រះជន្មាយុ ៥៩ព្រះវស្សា ត្រូវឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រ មូហាំម៉េដទី ៥ (Muhammad V) មកពីរដ្ឋ ខេឡាន់តាន់ (Kelantan) ក្រោយការសោយរាជ្យបានតែ ០២ឆ្នាំ និងជាព្រះមហាក្សត្រដំបូងគេ ដែលបានដាក់រាជ្យក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ