• ក្រសួងសុខាភិបាល ប្រកាសពីទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ពលរដ្ឋដែលត្រូវការសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ឆ្នាំ២០១៩

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញទីតាំង និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនឆ្នាំ២០១៩ ដើម្បីបង្កើតជាភាពងាយស្រួលក្នុងការស្វែងរកទីតាំង ដែលអាចផ្តល់សេវាបានទាន់ពេលវេលា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

    នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងទៀតថា នៅទូទាំងរាជធានីខេត្តមានមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែក សម្រាប់ពលរដ្ឋដែលត្រូវការសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សរុបចំនួន ៤៣១កន្លែង ក្នុងនោះមាន មន្ទីរពេទ្យជាតិ ២កន្លែង មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ២៤កន្លែង មន្តីពេទ្យបង្អែក ៧៣កន្លែង និងមណ្ឌលសុខភាព ៣៣២កន្លែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ