• ក្រសួងដុតកម្ទេចចោលទាំងអស់ ក្រោយរកឃើញខ្ទឹមស​​ផ្ទុក​សារធាតុ​គីមី​ថ្នាំពុល​កសិកម្ម​ទម្ងន់ ២៥តោន​

    (ព្រះសីហនុ)៖ ទំនិញខ្ទឹមសនាំចូលពីប្រទេសចិន ដែលមានផ្ទុកសារធាតុគីមីប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិទម្ងន់ជាង ២៥តោន ត្រូវបានអគ្គនាយកដ្ឋានកាំកុង ត្រូល នៃក្រសួងពាណិជ្ជកម្ម ធ្វើការដុតកំទេចចោល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ដើម្បី ការពារសុខមាលភាពជូនប្រជាពលរដ្ឋ។

    ពិធីដុតកំទេចទំនិញ បានធ្វើឡើងនៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមគណ:អធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយ កដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី និងតំណាងស្ថាប័នពាក់ព័ន្ធប្រមាណជាង ៤០រូប។

    នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានដក ហូត ខ្ទឹមសដ៏មានគ្រោះថ្នាក់ទាំងអស់ មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះអាចបង្កផលប៉ះពាល់ ដល់ ប្រព័ន្ធសរសៃប្រសាទ ដូចជាធ្វើឱ្យអ្នកបរិភោគក្អួត រាគ ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច និងពិបាកដកដង្ហើម ហើយ អាចបណ្តាលឱ្យស្លាប់បាន ក្នុងករណីធ្ងន់ធ្ងរ។

    លើសពីនេះ ដើម្បីឆ្លើយតបបានទាន់ពេលវេលា នូវទំនិញផ្ទុកសារធាតុគីមី ឬខូចគុណភាពនៅតាមទីផ្សារ ក្រសួង ពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តចំនួន ៣គ្រឿង (២គ្រឿង សម្រាប់ត្រួតពិនិត្យ និងវិភាគផលិតផលម្ហូបអាហារ និង ១គ្រឿងសម្រាប់ត្រួតពិនិត្យគុណភាព និងបរិមាណប្រេង នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស) និងបានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត ចំនួនបី រួមមាន៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ,ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីភាពប្រកួត ប្រជែង សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ