• រន្ធត់មែន!! វីដេអូស្ដែងៗ បុរសម្នាក់ចាប់បោះក្មេងស្រីតូច ចុះពីផ្សារទំនើបជាន់ទីបី រួចក៏លោតចុះមកតាមក្រោយ

    ក្មេងស្រីតូចម្នាក់នេះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីនាងត្រូវបានគេបោះទម្លាក់ពីជាន់ទី ៣ នៅមជ្ឈមណ្ឌលហាងទំនិញមួយនៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍ទី ២៦ ខែមករាដោយបុរសវ័យ ៣៦ឆ្នាំម្នាក់ដែលមានបំណងលោតសម្លាប់ខ្លួនតាមក្រោយ។

    ក្មេងម្នាក់នោះត្រូវបានគេរាយការណ៍ថាបានចេញពីបន្ទប់ទឹករបស់ហាងលក់ទំនិញ ខណះនោះហើយដែលនាងត្រូវចាប់បោះចុះមកដោយបុរសម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះលី។ គាត់បានបោះនាងពីជាន់ទីបីហើយក៏លោតមកតាមក្រោយ ពួកគេទាំងពីរនាក់ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យ ជាសំណាងល្អដែលពួកគេទាំងពីរមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

    នេះបើយោងតាមកាសែត The Star បានអោយដឹងថា “ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ដំបូងជនសង្ស័យនោះបាននិយាយថាមកពីសម្ពាធហិរញ្ញវិត្ថុយ៉ាងធ្ងន់ធ្ងរ បានជំរុញអោយគាត់គិតចង់ធ្វើអត្តឃាត” សាក្សីដែលបានស្ថិតនៅក្នុងហេតុការណ៏នោះផ្ទាល់បាននិយាយថាជនរងគ្រោះទាំងពីរដេកស្ដូកនៅលើឥដ្ឋមុនពេលប៉ូលីសមកដល់។ ក្មេងស្រីម្នាក់នោះរងរបួសត្រង់ក្បាលនិងគូទដែលបណ្ដាលពីការធ្លាក់នោះ ដែលបុរសនោះវិញបានបាក់ឆ្អឹងជាច្រើនកន្លែង។

    តែរបាយការណ៍របស់កាសែត Shanghaiist បានអោយដឹងថា ប៉ូលីសបានកំណត់អត្តសញ្ញាណថាអ្នកទាំងពីរនាក់នេះមិនមានទំនាក់ទំនងជាមួយគ្នាទេហើយជាការពិតពួកគេមិនស្គាល់គ្នាសោះ។ លោកលីត្រូវបានឃុំខ្លួនពីបទសង្ស័យឃាតកម្មដោយចេតនា ហើយប៉ូលីសបាននិយាយថាករណីនេះពិតជាមានភាពសង្ស័យច្រើននិងកំពុងតែស្ថិតក្រោមការស៊ើបអង្កេត។ តើសម្រាប់អ្នកទាំងអស់គ្នាគិតថារឿងនេះចម្លែកឫក៏យ៉ាងណាដែរ?

    តោះ!! ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ