• មហាសែនថ្លៃ! ទុរេន​មួយ​ប្រភេទ​ នៅ​ឥណ្ឌូណេស៊ី​ មានតម្លៃជាង​ ១០០០ដុល្លារ!

    ក្នុង​ផ្សារ​ Plaza Asia Shopping Center ក្នុង​ទីក្រុង​ Tasikmalaya ខាង​លិច​កោះ​ជ្វា​ មាន​លក់​ទុរេន​មួយ​ប្រភេទ​ឈ្មោះ​ថា​ J-Queen ក្នុង​តម្លៃ​ ១៤​លាន​រូពី (ជាង​ ១០០០ដុល្លារ)។

    ទុរេន​មួយ​ប្រភេទ​នេះ ជា​ទុរេន​បង្កាត់​ពូជ​ ហើយ​ក្នុង​មួយ​ដើម​ឲ្យ​ផ្លែ​តែ ២០​ផ្លែ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ ៣​ឆ្នាំនេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​បង្កើត​ទុរេន​ពូជ​នេះ លោក Aka ដែល​ជា​និស្សិត​ចិត្តសាស្ត្រ​ នៅ​សាកលវិទ្យាល័យ​ឥស្លាម​ឥណ្ឌូណេស៊ី។

    ផ្លែ​ទុរេន​មួយ​នេះ ក្រៅ​ពី​កម្រ វា​ក៏​រសជាតិ​ខុស​ប្លែក​ពី​គេ​ ដោយ​ជាតិ​របស់​វា​ជា​ការ​បញ្ចូល​គ្នា​រវាង​រសជាតិ​សណ្ដែកដី​ និង​ រសជាតិ​ម្សៅ​ប៊ឺ​។ ទុរេន​ពូជ​នេះ​ដែរ​ មាន​រាង​មូល​ក្លំ​ មិន​ទ្រវែង​ដូច​ទុរេន​ធម្មតា​ទេ។ ពណ៌​របស់​វា​ទៀត​សោត​ក៏​ប្លែក​ពី​គេ​ដែរ​ ដោយ​វា​មាន​ពណ៌​លឿង​-មាស។

    គិត​ត្រឹម​ពេល​នេះ ​ទុរេន​ J-Queen បាន​លក់​ដាច់​អស់​ ២​ផ្លែ​ហើយ​ក្នុង​ចំណោម​ ៤​ផ្លែ​ដែល​បាន​លក់​ក្នុង​ផ្សារ​ Plaza Asia Shopping Center ហើយ​សល់​ ២​ផ្លែ​ទៀត​ត្រូវ​បាន​ដាក់​ជា​កញ្ចប់​ពិសេស​សម្រាប់​បុណ្យ​ចូលឆ្នាំ​ចិន ដោយ​រំពឹង​ថា​នឹង​លក់​ដាច់​ឆាប់​ៗ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ