• នៅ​កំពង់សោម ឥឡូវនេះ​មានស្រីៗ បើកហាង​រកស៊ី​លក់​ផ្លូវភេទ តាម​ចិញ្ចើមថ្នល់?

    ខេត្ត​ព្រះសីហនុ ៖ ថ្មីៗនេះ មាន​ប្រជា​ពលរ​ដ្ធ​រស់នៅក្នុង​សង្កាត់​លេខ២ បាន​និយាយ​រៀបរាប់​ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​អោយបាន​ដឹងថា ដោយ​លោកស្រី​បាន​ស្នើសុំ​កុំអោយ​ប​ញ្ជេ​ញ​ឈ្មោះ​គាត់ ហើយ​លោកស្រី​បាន​រៀបរាប់​បន្ដ​រថា រូបគាត់​មិន​ពេញចិត្ត​ទេ ព្រោះ​រូបគាត់​ជា​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​បានឃើញស្រីៗ ជា​ជន​ជាតិចិន​នឹង​ជនជាតិ​វៀតណាម មានទាំងស្រីៗជនជាតិ​ថៃ ក្នុងនោះ​ក៏មាន​ខ្មែរ​មួយចំនួន​ផង គិត​ជារួម​មាន​រហូត​ទៅដល់៤សាសន៍​ផង ។

    លោកស្រី​បាន​បន្តរ​ទៀតថា រូបគាត់​មានចិត្ត​បារ​ម្មណ៍​ខ្លាំងណាស់ ព្រោះ​គាត់​មាន​ប្ដី​មានកូន​ខា្ល​ច​អនាគត​ទៅមុខទៀត កូន​ខ្ញុំ​កូន​គេ​វា​មិនដឹង​ជា​យ៉ាងណា បើ​ឥឡូវនេះ​វា​មានស្រីៗ បើកហាង​រកស៊ី​លក់​ផ្លូវភេទ តាម​ចិញ្ចើមថ្នល់​យ៉ាងនេះ​ទៅហើយ ពួកគេ​រកស៊ី​បាន​យ៉ាង​អណាធិបតេយ្យ​ដោយ​ពុំ​ឃើញ​មាន​អជ្ញាធរ ឬ​សម្ថ​កិច្ច​ពាក់ព័ន្ធ​ណា ម​កប​ង្រា​ប់​ឡើយ។

    ជាក់ស្តែងថ្មីៗនេះ យើង​បាន​សង្កេតឃើញ​ទីតាំង​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ១សង្កាត់២ ក្រុងព្រះសីហនុ គេ​ហៅ​ឈ្មោះថា ស្ទឹង​ខៀវ គឺជា​កន្លែង​នាក់​រកស៊ី​ផ្លូវភេទ បានដាក់​យីហោ​ជ្រក​ក្រោម​ផ្លាក​ផ្ទះសំណាក់​ទាំងអស់ នៅ​ចំណុច​ភូមិ១ សង្កាត់​លេខ២ ជិត​ផ្លូវធំ​ចំ​ម្ងា​យ40ម៉ែត្រ គឺជា​កន្លែង​ទីតាំង​អ្នករកស៊ី​ផ្លូវភេទ ជាទី​តាំង​អម​ផ្លូវ​សងខាង ប្រវែង១០០ម៉ែត្រ​ដោយមាន​សកម្មភាព​បាន​យ៉ាងរ​លួ​ន នេះ​គូ​អោយ​បញ្ជាក់ថា គេ​ហាន​រកស៊ី​បំពាន​មកលើ​ច្បាប់​យ៉ាងនេះ តើ​លោ​កមេ​ប៉ុស្តិ៍​នគ​បាល​សង្កាត់​លេខ២ អាច​ដឹង​ឫ​ទេ បើ​លោក​មិនដឹង​ច្បាស់​ជាមាន​អ្នកណាម្នាក់​បើកភ្លើង​ខៀវ​នោះ​អោយគេ​ហើយ ទើប​ពួកគេ​មិន​ខ្លាច​គេ​ហា៑ន​បំពាន​នឹង​ប្រ​ឆាំ​ចំពោះ​ច្បាប់៕

    ដោយ អ៊ឹម សុខា
    ប្រភព៖ ប្រមូល ព័ត៍មាន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ