• ដំណឹងល្អ ពីពេលនេះទៅ ពលរដ្ឋកម្ពុជា អាចដាក់ឈ្មោះខ្លួនឯង លើស្លាកលេខយានយន្តបានហើយ

    នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវ​គោក​ប្រចាំ​ឆ្នាំ២០១៨ កាល​ពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៩​នេះ​ទៅ នៅ​ពេល​លក់​រថយន្ត បងប្អូន​ប្រជាពលរដ្ឋ អាច​ដោះ​ស្លាក​លេខ​រថយន្ត​ចាស់ ដែល​ជា​លេខ​ពិសេស​ផ្ទាល់​ខ្លួន​ ​ទុក​បាន ដើម្បី​យក​ទៅ​បំពាក់​រថយន្ត​ថ្មី​ដែល​បាន​ទិញ។

    គំរូ​ស្លាក​លេខ​យានយន្ត​ថ្មី​នេះ ប្រជាពលរដ្ឋ​អាច​បញ្ជា​ទិញ​តាម​ការ​ស្រលាញ់​របស់​របស់​ខ្លួន ដែល​មាន​២​ជម្រើស។

    រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល ដល់​ប្រជាពលរដ្ឋ​ដែល​លក់​រថយន្ត​ចាស់ ទិញ​រថយន្ត​ថ្មី មិន​ពិបាក​ក្នុង​ការ​ធ្វើ​ស្លាក​លេខ​ថ្មី។ មាន​ន័យ​ថា​យក​ស្លាក​លេខ​ចាស់​របស់​ខ្លួន​ទៅ​បំពាក់​តែ​ម្ដង។ ពិសេស​នោះ ប្រជាពលរដ្ឋ​អាច​ធ្វើការ​បញ្ជា​ទិញ​ស្លាក​លេខ​យានយន្ត​ផ្ទាល់​ខ្លួន តាម​លេខ​ដែល​ខ្លួន​ស្រលាញ់ នៅ​លើ​ប្រព័ន្ធ​អនឡាញ​របស់​ក្រសួង និង​អាច​បង់​លុយ​តាម​ប្រព័ន្ធ​អនឡាញ​នោះ​បាន​ទៀត​ផង៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ