• ធ្លាប់ដឹងទេ ខ្មែរយើងធ្លាប់មានប្រផ្នូលអាក្រក់មួយចំនួន មុនពេលចោរសៀម វាយបែកបន្ទាយលង្វែក…!

    ប្រផ្នូលអាក្រក់មួយចំនួន ដែលកើតឡើងមុនពេលដែលសៀមវាយបែកបន្ទាយលង្វែកមានដូចតទៅ៖

    – ព្រះខ័នរាជ្យដែលជាគ្រឿងសំគាល់ព្រះរាជាខ្មែរស្រាប់តែឡើងស្នឹមតាំងពីត្រឹមត្រីសូររហូតដល់គល់ទាំងសងខាង។

    – អាងទឹករបស់ព្រះមហាក្សត្រនៅភូមិបាណន់ខេត្តបាត់ដំបងរីងហួតអស់រលីង។

    – ទឹកសំរាប់មន្ត្រីប្រែជាល្អក់ខាប់ខួរ។

    – ទឹកសំរាប់រាស្ត្រប្រែជាពណ៌ក្រហមច្រាលដូចឈាម។

    – ដំបូករបស់អ្នកតាឃ្លាំងមឿងប្រែរិចរឹលអស់។

    – ព្រះអថ្ថរសក្នុងវត្តព្រះពុទ្ធលាយល័ក្ខនៅខេត្តបរិបូរណ៍មានឈាមហូរចេញពីព្រះឱរា។

    – ព្រះសៃយ៉ាស់នៅខេត្តអាសន្ទុកមានឈាមចេញពីព្រះបាតុហើយមានស្រមោចលីងដេញមិនឈ្នះសោះ។

    – ព្រះសៃយ៉ាស់នៅខេត្តបាសានមានត្រង់ព្រះបាតុនិងព្រះឱរាមានហូរឈាម។

    – ព្រះឥសូរនិងព្រះនរាយ៍នៅវត្តវិហារសួគ៌មានឈាមហូរចេញពីព្រះនេត។

    – ព្រះជ្រៃបាក់បែកទិសខាងកើត។

    ប្រភព៖ ព្រះបាទចន្ទរាជា (ព្រះបាទអង្គចន្ទទី១)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ