• លោក​ Tim Cook ប្រធាន Apple ​ថា​មក​ពី​ iPhone មានតម្លៃថ្លៃពេក ទើបលក់មិនបាន​ច្រើន!

    ក្រោយ​ពី​បាន​ប្រកាស​ថា​ចំណូល​ពី​ការ​លក់ iPhone ប្រចាំ​ត្រីមាស​​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៨ មាន​ការ​ធ្លាក់​ចុះ ១៥% ធៀប​នឹង​ឆ្នាំ​មុន លោក​ Tim Cook ត្រូវ​បាន​គេ​ចោទ​សួរ​​ក្នុង​អំឡុង​ការ​ប្រកាស​​ ទាក់ទង​នឹង​តម្លៃ iPhone។

    ជា​ដំបូង​ Tim Cook បាន​​បក​ស្រាយ​​អំពី​យុទ្ធសាស្ត្រ​កំណត់​របស់​ Apple ជា​មួយ​ iPhone XS, XS Max និង iPhone XR។ លោក​បាន​និយាយ​ថា​ គោល​បំណង​គឺ​ចង់​កំណត់​តម្លៃ iPhone XS ឲ្យ​ដូច​ជា iPhone X និង XS Max ថ្លៃ​ជាង​បន្តិច​ ហើយ iPhone XR ស្ថិត​នៅ​ចន្លោះ​តម្លៃ​ iPhone 8 និង 8 Plus។ នាយក​ប្រតិបត្តិ​រូប​នេះ​បន្ថែម​ថា ក្នុង​សហរដ្ឋអាមេរិក​តម្លៃ​ប៉ុណ្ណេះ​គឺ​ខុស​គ្នា​បន្តិច​បន្តូច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧។

    យ៉ាងណាក្ដី​នៅ​លើ​ទីផ្សារ​អន្តរជាតិ​អត្រា​ប្ដូរ​​​រូបិយប័ណ្ណ​ ជា​កត្តា​មួយ​ធ្វើ​ឲ្យ​តម្លៃ​លើ​ទីផ្សារ​នីមួយៗ​មាន​ភាព​ខុស​គ្នា​ខ្លាំង ដោយ​ទីផ្សារ​ខ្លះ​​ធ្វើ​ឲ្យ iPhone មាន​​តម្លៃ​ថ្លៃ​កប់។ ជា​ចុង​ក្រោយ​លោក​ Tim Cook បាន​បញ្ជាក់​ ដោយ​យល់​ថា​​កត្តា​តម្លៃ​ ជា​ហេតុ​បណ្ដាល​​ឲ្យ​ចំណូល​បាន​ពី​ការ​លក់ iPhone មាន​ការ​ថយ​ចុះ​នៅ​ត្រីមាស​ចុង​ក្រោយ។

    ក្នុង​អំឡុង​ការ​ប្រកាស​ពី​ចំណូល​ប្រចាំ​ត្រីមាស​ចុង​ក្រោយ​នេះ Apple ក៏​បាន​សម្រេច​ថា​នឹង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​កំណត់​តម្លៃ​ iPhone លើ​ទីផ្សារ​អន្តរជាតិ ដោយ​អាច​មាន​ជា​ការ​ទម្លាក់​តម្លៃ​នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា ឬ ប្រេស៊ីល​ជា​ដើម។ គួរ​ដឹង​ថា​​កន្លង​មក Apple បាន​បញ្ចុះ​តម្លៃ​ iPhone លើ​ទីផ្សារ​ពីរ​រួច​មក​ហើយ រួម​មាន​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន៕​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ