• ធ្លាប់ឃើញទេ… តើអ្វីទៅជា ព្រះកៀវ ឬកៀវ?

    ព្រះកៀវ ឬកៀវ ក្នុងវចនានុក្រមខ្មែរយើង គឺជាគ្រឿងសម្រាប់ពាក់ជុក ។



    ព្រះ​កៀវ គឺ​​ជាសិរាភរណ៍​​​ប្រដាប់​មួយ​ប្រភេទ ដែល​ប្រើ​សម្រាប់​​ប្រដាប់ តុប​តែង​ព្រះ​កេសា​ព្រះ​រាជ​ឱរស និង​ព្រះ​រាជ​ធិតា​របស់​អង្គ​ព្រះ​មហា​ក្សត្រិយ៍ ក្រោយ​ពេល​ចម្រើន​​ព្រះ​កេសា ឬ​កោរ​ជុក​រួច​រាល់​។ ​ព្រះ​កៀវ មាន​ពីរ​ទម្រង់ គឺ​ទម្រង់​ធម្មតា (​រូប ​ក​) និង​ទម្រង់​បែប​មាន​កំពូល​​មាន​សណ្ឋាន​ប្រហែល​ប្រហាក់​នឹង​មកុដ​ដែរ​ (​រូប ​ខ​​)។

    ជា​ទូទៅ​ ព្រះ​កៀវ​ សាង​ឡើង​អំពី​មាស ឬ​បិទ​មាស ដោយ​មាន​ប្រដាប់​ត្បូង​ភ្លឺ​ចិញ្ចែងចិញ្ចាច សម​ព្រះ​កិត្តិយស​ផង​៕


    ប្រភព ស្រែខ្មុក

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ