• PSG ទិញខ្សែ​បម្រើ Leandro Paredes មក​ពី​ក្លឹប Zenit St Petersburg ក្នុងទំហំទឹកប្រាក់ប្រមាណ ៥១លានដុល្លា

    (ប៉ារីស)៖ ក្លឹបបាល់ទាត់បារាំង Paris Saint-Germain បានធ្វើការចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើកណ្តាល សញ្ជាតិអាហ្សង់ទីន Leandro Paredes មកក្លឹប Zenit St Petersburg របស់ប្រទេសរុស្ស៊ី ក្នុងទំហំទឹកប្រាក់ប្រមាណ ៥១លានដុល្លារ។

    ជាក់ស្តែងកីឡាករវ័យ ២៤ឆ្នាំ រកបាន ៧គ្រាប់ ក្នុង ៤៣ប្រកួតឲ្យក្លឹប Zenit។ អ្វីដែលសំខាន់រូបគេក៏ធ្លាប់ត្រូវបានលោក Maurizio Sarri គ្រូបង្វឹកក្លឹប Chelsea មានការចាប់អារម្មណ៍ចង់បានទៅជំនួសកន្លែងកីឡាករ Cesc Fabregas ប៉ុន្តែរូបគេបានសម្រេចចិត្តផ្ទេរចេញពីក្រុម Zenit St Petersburg មកកាន់ទឹកដីបារាំងទៅវីញ។

    គួរបញ្ជាក់ថា Paredes បានចុះហត្ថលេខាលើកិច្ចសន្យាមួយនៅឯទឹកដី Parc des Princes រហូតដល់ឆ្នាំ២០២៣ ហើយកីឡាកររូបនេះនឹងត្រូវពាក់អាវលេខ៨ ដែលលេខអាវរបស់អតីតកីឡាករខ្សែបម្រើ Thiago Motta ក្រោយពីចូល និវត្តន៍កាលពីរដូវក្តៅមុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ