• មិននឹកស្មានថា ប្រទេសដែលជាប់ចំណាត់ថ្នាក់ទី១ ខាងបំពុលដោយប្លាស្ទិកអាក្រក់បំផុត ក្នុងពិភពលោក ជាប្រទេសក្នុងអាសុីយើងសោះ!

    ទោះបីជាមានយុទ្ធនាការជាច្រើនដល់សាធារណជន ស្ដីពីការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្លាស្ទិកក៏ដោយក៏មានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីនេះ មិនទទួលបានប្រសិទ្ធភាពប៉ុន្មាននោះទេ។

    នៅក្នុងអត្ថបទមួយដែលបោះពុម្ភផ្សាយនៅក្នុងកម្មវិធី Star2 អ្នកឯកទេសខាងសុខភាពសាធារណៈរំលឹកថាប្រទេសម់ាឡេស៊ី គឺជាអ្នកបំពុលបរិស្ថានប្លាស្ទិកទី៨នៅក្នុងពិភពលោក តែពេលនេះឈរនៅលំដាប់ទី ១ក្នុងពិភពលោកទៅវិញ។

    ហេតុផលក៏ត្រូវបានលាតត្រដាង ទីមួយម៉ាឡេស៊ីកែច្នៃនូវកាកសំណល់ប្លាស្ទិកប្រមាណជា ២%(ឆ្នាំ ២០១៣) ដែលភាគច្រើននៃវត្ថុធាតុដើមនេះនឹងត្រូវបញ្ចប់នៅកន្លែងចាក់សំរាម។ ហើយវាដូចជាយកអំបិលដាក់លើមុខរបួសអញ្ចឹង ដោយម៉ាឡេស៊ីក៏ជាជម្រកសម្រាប់ប្រទេសផ្សេងទៀតដើម្បីចាក់សំរាម ដែលកាសែត The Straits Times បានហៅប្រទេសម៉ឡេស៊ីថាជាកន្លែងដែលពិភពលោកផ្ញើរកាកសំណល់របស់ខ្លួន។

    ក្រុមហ៊ុនហ្រ្គីនភីសម៉ាឡេស៊ីបានរាយការណ៏ថាយើងបាននាំចូលប្លាស្ទិកជិតកន្លះលានតោនពី ១៩ប្រទេសនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៨តែប៉ុណ្ណោះ។ ប៉ុន្តែតើសំរាមនោះនឹងទៅកន្លែងណា? តាមការសន្មត ក្រុមហ៊ុនត្រូវបានប្រគល់កាកសំណល់ទៅកែច្នៃឡើងវិញប៉ុន្តែរឿងនេះមិនបានគេរកឃើញទេនៅពេលដែលការវាយឆ្មក់មើលដែលដឹកនាំដោយ Yeo Bee Yin បានបង្ហើបអោយដឹងថាពួកគេត្រូវបានគេបោះចោលនៅក្នុងទន្លេ។ ជាលទ្ធផលទឹកហូរចេញពីកន្លែងចាក់សំរាមបានធ្វើអោយកខ្វក់លើដីនិងផ្លូវទឹក ប៉ុន្តែបញ្ហាមិនទាន់បញ្ចប់នោះទេព្រោះរោងចក្រដែលមានដុតកាកសំណល់ប្លាស្ទិកបានបញ្ចេញផ្សែងពុលដែលបណ្ដាលអោយមានជំងឺទាក់ទងនឹងផ្លូវដង្ហើមនៅតាមតំបន់ជាច្រើននៅក្បែរនោះ។

    ក៏មានរោងចក្រខុសច្បាប់ផ្សេងទៀតដែលរួមចំណែកដល់ការបំពុលបរិស្ថានជាមួយគ្នានេះរដ្ឋាភិបាលបានរកឃើញរោងចក្រខុសច្បាប់ ៩៧ កន្លែងនៅទូទាំងប្រទេស។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិករដ្ឋាភិបាលបច្ចុប្បន្នកំពុងបិទទ្វារប្រតិបត្តិការខុសច្បាប់ពិនិត្យពិច័យលើអាជ្ញាប័ណ្ណ៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ