• ប្រុសណាមិនឈឺ!! សុខចិត្តឲ្យមិត្តស្រី ទៅរៀនបន្តនៅជប៉ុន តែចុងក្រោយនាងក្លាយជា តួស្រីរឿងកូនជ្រូក ទៅវិញ

    បុរសម្នាក់ដែលបានសុខចិត្តអោយមិត្តស្រីរបស់ខ្លួនទៅសិក្សាបន្តនៅប្រទេសជប៉ុន ស្រាប់តែពេលថ្មីៗនេះបានដឹងថានាងបានសម្ដែងក្នុងខ្សែភាពយន្តអាសអាភាសដើម្បីរកលុយបានច្រើន។ តែអ្វីកាន់តែអាក្រក់នោះគឺនាងលាក់បាំងគាត់រហូត ដែរជាគាត់ដឹងដោយខ្លួនឯងពេលកំពុងមើលរឿងអាសអាភាសជាមួយមិត្តភក្កិទៅវិញ។

    យោងតាមកាសែត eBC News បានអោយដឹងថារឿងរ៉ាវរបស់បុរស់ម្នាក់នោះមានអ្នកចាប់អារម្មណ៏ច្រើននៅលើបណ្ដាញទំនាក់ទំនងសង្គមចិន WeChat ក្រោយពីគាត់បានរៀបរាប់ពីរឿងនេះ ហើយមិត្តស្រីរបស់គាត់ត្រូវបានគេស្គាល់ថាឈ្មោះ Xiao Nan។

    គាត់បានបន្ថែមថាមិត្តស្រីរបស់គាត់គឺជាកូនស្រីកត្តញូម្នាក់ ហើយនាងតែងតែទាក់ទងមកឪពុកម្ដាយនាងជានិច្ចតាមវីដេអូខល។ នាងក៏បានផ្ញើររូបថតរបស់នាងនៅប្រទេសជប៉ុ​នដើម្បីអោយគាត់បានដឹងពីសកម្មភាពនិងសុខទុក្ខនាង ដុច្នេះគាត់នឹងមិនបារម្ភពីនាង។ ដោយសារតែការចំនាយនៃការរស់នៅក្នុងប្រទេសជប៉ុនថ្លៃជាងប្រទេសចិន Xiao Nan ត្រូវធ្វើកាងារក្រៅម៉ោងដើម្បីកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ឪពុកម្ដាយនាង។

    ដំបូងឡើយនាងបានរកកាងារធ្វើនៅហាងមួយដែលបានកម្រៃ ១០០០ យ៉េនក្នុងមួយម៉ោង។ មួយខែក្រោយមកនាងបានឈប់ពីនោះដោយសារមានបញ្ហា ទើបនាងបានប្ដូរកាងារជាអ្នកម៉ូឌែលវិញ។ នាងបានប្រាប់មិត្តប្រុសរបស់នាងថា កាងារទាំងអស់ត្រូវបានណែនាំអោយនាងតាមរយៈមិត្តភក្តិហើយប្រាប់គាត់មិនបាច់ព្រួយបារម្ភទេ។ អ្វីគ្រប់យ៉ាងធម្មតារហូតដល់ថ្ងៃមួយមិត្តរួមបន្ទប់របស់គាត់បានអោយគាត់មើលរឿង ១៨+។

    ភ្លាមៗនោះគាត់បានទិញសំបុត្រយន្តហោះទៅទីក្រុងតូក្យូដើម្បីអោយកាន់តែច្បាស់ ពេលទៅដល់ជប៉ុនភ្លាមមុនពេលគាត់ទៅជួបនាងគាត់បានទៅរកមើលសំបកឌីសវីដេអូនៅហាងមួយកន្លែងដើម្បីអោយប្រាកដថាតារាម្នាក់នោះពិតជាសង្សាររបស់គាត់។

    កាន់តែច្បាស់រូបនោះពិតជា Xiao Nan គឺនៅលើសំបកឌីសវីដេអូនោះថែមទាំងមានសរសេរថា “ទេព្យកោសល្យតារាថ្មី”។ គាត់ទិញវាដើម្បីជាភស្តុតាងដើម្បីប្រឈមមុចនឹង Xiao Nan ដែលនាងបានសារភាពអ្វីគ្រប់យ៉ាង។ នាងបានបកស្រាយថានាងចាប់យកការងារនេះដោយសារតែប្រាក់ខែនៅហាងមិនគ្រប់គ្រាន់បង់ថ្លៃការសិក្សារបស់នាង ហើយកាងារជាម៉ូឌែលមិនមានស្ថេរភាពទេ។ តាមរយះការថតរូបម៉ូឌែលរបស់នាងទើបនាងត្រូវបានគេណែនាំអោយស្គាល់ពិភពនៃភាពយន្ត ១៨+។

    នេះជាអ្វីចំពោះអ្វីដែលនាងចង់ឆ្លើយតបនឹងការខឹងរបស់សង្សារនាង “ខ្ញុំមិនបានលួចឫប្លន់អ្នកណាទេ ខ្ញុំរកលុយបានតាមរយៈការខិតខំរបស់ខ្ញុំ” “បុរសនឹងមិនត្រូវគេស្ដីបន្ទោសហើយក៏មិនមានអារម្មណ៏ថាមានកំហុសឫខ្មាស់អៀននៅពេលដែលមើលរឿងអាសអាភាសទាំងនេះ ប៉ុន្តែពួកគេបែរជាមើលងាយដល់ស្រីដែលប្រកបកាងារបែបនេះ”៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ