• ចូលឆ្នាំចិន អ្នកគួររៀបចំម្ហូបអ្វីខ្លះដើម្បីជូនដូនតាឲ្យកើនមាស កើនប្រាក់ ទ្រព្យរត់ចូលផ្ទះ?

    បុណ្យប្រពៃណីចូលឆ្នាំចិន កំពុងរំកិលជិតមកដល់ ការរៀបចំម្ហូបសម្រាប់សែនសំខាន់ណាស់សម្រាប់អ្នកជាប់សែស្រឡាយចិន។ តាម​ជំនឿ​របស់​ជនជាតិ​ចិន​ អ្វីដែល​សំខាន់​គឺប្រសិន​បើ​យើង​ចាប់​ផ្តើម​សែន​អាហារល្អៗ​ និង​ ​វត្ថុដែល​មានមង្គល នឹង​ជួយបង្កើន​ហេង ហេង​ ដល់​ជីវិតជា​រៀងរហូត​។​ តាម​ប្រសាសន៍​លោក​យាយ​ គីម ស៊ាងហេង​ កូន​ចៅ​ចិន​ត​ច្រើន​ជំនាន់​មក​ហើយ ​បាន​រៀប​រាប់​ថា​៖

    1- ​មី មានន័យ​ដល់​ ការ​មាន​អាយុ​យ៉ឺន​យូរ​

    2- ​ត្រី មាន​ន័យ​ដល់​ ភាព​ឧត្តម​សម្បូរ ​

    3- ​ប៉ៅហ៊ឺ ​មាន​ន័យ​ដល់​ ការមាន​ហូប​បរិបូណ៌​ សម្បូរ​របស់​របរ​ប្រើប្រាស់ ​

    4- ​ទំពាំង​ មាន​ន័យ​ដល់​ សេចក្តីសុខ​សប្បាយ​ រីករាយ​កងរំពង ​

    5- បង្គារ​ ​មានន័យ​ដល់ ​យសស័ក្តិ ​តំណែង ​

    6- ​ក្តាម មាន​ន័យ​ដល់​ ភាពថ្កុំថ្កើង ​

    7- ​ផ្សិត ​មាន​ន័យ​ដល់​ កេរ្តិ៍​ឈ្មោះល្បី​សុសសាយ​

    8- ​ទា មាន​ន័យ​ដល់​ ការ​បំពេញ​ការងារ ​មាន​សមត្ថភាព​ និង​មានលទ្ធភាព៕

    បន្ថែមពីនេះទៀត ចូរប្រើគ្រឿងអាហារ ភេសជ្ជៈដែលមានពណ៌លឿង ក្រហម និង ពណ៌មាស នឹងបង្កើនភាព «ហេង» ទ្វេដងថែមទៀត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ